ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន នំនួន២៣គ្រួសារ គឺមិនត្រូវរត់ចោលអ៊ុយក្រែនទេ បើពលរដ្ឋអ៊ុយក្រែន រស់នៅយ៉ាងម៉េច រស់នៅតាមគេទៅ៕
ជនសង្ស័យម្នាក់ មានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ...
ភ្នំពេញ៖ ខណៈវ៉ាក់សាំងកូវីដ១៩ នៅសល់ក្នុងឃ្លាំងប្រមាណជាជិត ៧លានដូសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចិននឹងដឹកវ៉ាក់សាំងមកឲ្យកម្ពុជា៥លានដូសបន្ថែមទៀត ក្នុងគ្រាប្រទេសអ៊ីតាលីនឹងផ្តល់ ១លាន និងប៉ូឡូញ ១លានដូសមកឲ្យកម្ពុជាផងដែរ ៕
ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៦ខ្សែ ព្រមទាំងត្រួតពិនិត្យការសាងសង់ព្រលានយន្ដហោះថ្មី ក្នុងខេត្តសៀមរាប នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ខាងមុខ។ បើតាមសម្តេច នៅថ្ងៃ៣ មេសា ពិនិត្យព្រលានយន្តហោះថ្មីនៅសៀមរាប និងបន្តមកថ្ងៃ៤ មេសា សម្ពោធផ្លូវ៣៦ខ្សែ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរៀបចំ នីតិវិធីដើម្បីឱ្យការវះកាត់ប្ដូរក្រលៀន ទៅជាការស្របច្បាប់ ខណៈកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ។
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បំណែកជាច្រើននៃប្រព័ន្ធការពារអាកាស របស់អង្គការណាតូ Patroit បានដឹកជញ្ជូនមកដល់ ប្រទេសរបស់ខ្លួនហើយ ហើយការរៀបចំតម្លើងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រព័ន្ធការពារដែនអាកាស ដែលផលិតនៅអាមេរិកនេះត្រូវបាន គេដឹកជញ្ជូនមកដល់ស្លូវ៉ាគី ស្របតាមគោលការណ៍នៃ កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ចំពោះផែនការពង្រឹងប្រព័ន្ធការពារជាតិ របស់បណ្តាសមាជិកអឺរ៉ុបខាងកើត...
បរទេស៖ នាយករដ្ឋថ្មីជប៉ុន ក្រោមការចេញផ្សាយដោយ RT.com បានលើកឡើងថាសកម្មភាព របស់រុស្សីបច្ចុប្បន្ននេះ កំពុងធ្វើឲ្យកិច្ចការងារ សំខាន់ៗរបស់អន្តរជាតិ ទាំងមូលកំពុងមាន ភាពរង្គោះរង្គើរខ្លាំង។ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានស្វាគមន៍វត្តមានទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅក្នុងទីក្រុងញូវដេលី ហើយបានជ្រើសយកប្រធានបទជាច្រើន បូករួមទាំងកិច្ចការងារទ្វេភាគី...
បរទេស៖ វិមានក្រឹមឡាំងបានប្រាប់ ប្រជាជនរុស្ស៊ី កុំឱ្យភ័យស្លន់ស្លោទិញទំនិញសំខាន់ៗ ដូចជាស្ករស និងម្សៅបបរ ខណៈដែលតម្លៃកើនឡើង ក្នុងអត្រាខ្ពស់បំផុត ហើយការខ្វះខាតត្រូវ បានរាយការណ៍នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Assen Vassilev កាលពីថ្ងៃសៅរ៍ បានលើកឡើងថា ប្រទេសប៊ុលហ្គារី នឹងមិនបើកការចរចាគ្នា ទៅលើកិច្ចព្រមព្រៀងថ្មី ជាមួយនឹងហ្កាសរបស់ក្រុមហ៊ុន រដ្ឋរុស្សី Gazprom ឡើយនៅចំពោះមុខបញ្ហាជម្លោះ រវាងអ៊ុយក្រែនិងរុស្សី បែបនេះ។ លោក Assen បានថ្លែងទៅកាន់វិទ្យុ BNR public radio...
បរទេស៖ លោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់បាននិយាយថា ការផ្គត់ផ្គង់ឧស្ម័ន សម្រាប់រដូវរងាខាងមុខ ដល់ប្រទេសអាល្លឺម៉ង់ មិនទាន់ត្រូវបានធានានៅឡើយទេ។ លោក Robert Habeck ដែលបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងអាកាសធាតុផងដែរនោះ មិនបានច្រានចោលអ្វី ដែលហៅថាឥទ្ធិពលដូមីណូ នោះទេ ជាមួយនឹងការធ្លាក់ចុះ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្ម័ន ដែលបណ្តាលឱ្យមានការខ្វះខាត នៅក្នុងបរិក្ខារផ្សេងទៀត។ យោងតាមសារព័ត៌មាន...