ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន-ឥណ្ឌា ជួបពិភាក្សាគ្នា លើបញ្ហារបស់រុស្សី

បរទេស៖ នាយករដ្ឋថ្មីជប៉ុន ក្រោមការចេញផ្សាយដោយ RT.com បានលើកឡើងថាសកម្មភាព របស់រុស្សីបច្ចុប្បន្ននេះ កំពុងធ្វើឲ្យកិច្ចការងារ សំខាន់ៗរបស់អន្តរជាតិ ទាំងមូលកំពុងមាន ភាពរង្គោះរង្គើរខ្លាំង។

កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានស្វាគមន៍វត្តមានទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅក្នុងទីក្រុងញូវដេលី ហើយបានជ្រើសយកប្រធានបទជាច្រើន បូករួមទាំងកិច្ចការងារទ្វេភាគី បញ្ហាសន្តិសុខអន្តរជាតិ ជាពិសេសបញ្ហារបស់ប្រទេសរុស្សី។

លោក Kishida បានបញ្ជាក់ថា៖ ពួកយើងបានដោះដូរទសន្សកិច្ចគ្នាយ៉ាងស៊ីជម្រៅទៅលើបញ្ហា នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា៖ការលុកលុយដោយ រុស្សីទៅលើអ៊ុយក្រែន នឹងបង្កើតបានទៅជាគ្រោះថ្នាក់ ដ៏ធំមួយដេលអាចធ្វើឲ្យគ្រប់សកម្មភាព ការងារសំខាន់របស់អន្តរជាតិ ជួបផលលំបាក។ ដូច្នេះយើងមិនអាចធ្វើការ ដោះស្រាយដោយធូររលុង បានឡើយ។

គួរឲ្យដឹងដែរថាជំនួបពិភាក្សាគ្នា លើកនេះគឺធ្វើឡើងនៅចំពេល ដែលប្រទេសឥណ្ឌាកំពុងទទួលរងសំពាធ កាន់តែខ្លាំងដើម្បីបង្ហាញ ជំហប្រឆាំងទៅនឹង សកម្មភាពយោធា ដោយរុស្សី នៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top