យេរ៉ូសាឡឹម៖ ក្រុមមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា គេហទំព័រ រដ្ឋាភិបាលអ៊ីស្រាអែល ជាច្រើន បានបិទអ៊ីនធឺណិត ក្នុងរយៈពេលខ្លីកាលពីថ្ងៃចន្ទ ដោយសារការវាយប្រហារ តាមអ៊ីនធឺណិត ទ្រង់ទ្រាយធំ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អគ្គនាយកដ្ឋានអ៊ីនធឺណិតជាតិអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបដិសេធសេវាកម្ម (DDoS) ត្រូវបានកំណត់អត្តសញ្ញាណលើអ្នកផ្តល់សេវាទំនាក់ទំនង ដែលបណ្តាលឱ្យមានការទប់ស្កាត់ការចូលទៅកាន់គេហទំព័រមួយចំនួន “រួមទាំងគេហទំព័ររដ្ឋាភិបាលផងដែរ”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
គៀវ៖ លោក Mykhailo Podolyak ដែលជាសមាជិក នៃគណៈប្រតិភូបានឲ្យដឹងថា ភាគីអ៊ុយក្រែន និងរុស្ស៊ី បានផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេ នេះបើតាមទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន។ លោក Podolyak បានសរសេរនៅលើ Twitter ឲ្យដឹងថា “ការផ្អាកបច្ចេកទេសមួយ ត្រូវបានគេធ្វើឡើង នៅក្នុងការចរចារហូតដល់ថ្ងៃស្អែក។ សម្រាប់ការងារបន្ថែម នៅក្នុងក្រុមរង...
ព្រុចសែល៖ ក្រុមមន្ត្រីបានឲ្យដឹងថា តំបន់អឺរ៉ុបនឹងកាត់បន្ថយផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មកលើសេដ្ឋកិច្ចរបស់ខ្លួន ដោយការត្រួតពិនិត្យយ៉ាងដិតដល់ នូវស្ថានភាព និងដោយការកែសម្រួលគោលនយោបាយ សារពើពន្ធរបស់ខ្លួនភ្លាមៗ ប្រសិនបើចាំបាច់។ លោក Paschal Donohoe ប្រធានក្រុមប្រឹក្សាភិបាល បានប្រកាសថា “កត្តាសំខាន់ គឺថាដោយសារភាពមិនច្បាស់លាស់ និងហានិភ័យ យើងត្រូវរក្សាភាពរហ័សរហួន និងបត់បែនក្នុងការឆ្លើយតប គោលនយោបាយរបស់យើង ហើយ...
ញូវយ៉ក៖ តម្លៃប្រេង បានបន្ដធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករ បាននិងកំពុងតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១ ។ លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ សំណើសុំសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីសំណាក់ ខាងតំណាងគណបក្សភ្លើងទៀន ត្រូវបានសម្តេចផ្ទេរឲ្យ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃជួបជំនួសវិញ។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២ថា មូលហេតុដែលសម្តេច...
នៅឆ្នាំ ២០១៤ ពេលដែលវាយកាន់កាប់តំបន់ Crimea រុស្សី មានទទ្ប្ហីករណ៍មួយថា Crimea ជាដែនដីពិសិដ្នដែលរុស្ស៊ី ចាំបាច់ត្រូវការពារ។ ៧ឆ្នាំក្រោយមក រុស្ស៊ី បានលើកទទ្ប្ហីករណ៏មួយទៀត ក្នុងប្រតិបត្តិការណ៏ពិសេស ដើម្បីការពារ ប្រជាពលរដ្ឋ រុស្ស៊ីនៅអ៊ុយក្រែន ទើបថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារ គ្រប់ទិសចូលមកដែនដីអ៊ុយក្រែន...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង កម្ពុជា-សិង្ហបុរី បន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Gan Kim Yong...
ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសចិន លើស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងរ៉ូម។ លោក Yang ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC បានលើកឡើងថា ភាគីចិន មិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន ឈានដល់ចំណុចនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាព ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ការបំភ្លឺឱ្យបានហ្មត់ចត់ទាក់ទងនឹង សកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិក ក៏គួរតែឈប់ឈរតែម្នាក់ឯងក្នុងការរារាំងការបង្កើតរបបផ្ទៀងផ្ទាត់ អនុសញ្ញាអាវុធជីវសាស្ត្រ។ លោកបានលើកឡើងថា “នេះនឹងជួយស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក និងពង្រឹងជីវសុវត្ថិភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ចាវ បានបន្ដថា “សកម្មភាពយោធាជីវសាស្រ្តនៅអ៊ុយក្រែន...