ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ លទ្ធផលសមាជវិសាមញ្ញរបស់ គណបក្សខ្មែររួបរួមជាតិ កាលពេលថ្មីៗនេះ ដោយអនុម័ត្ត ដោយសំឡេងគាំទ្រ ជាឯកច្ឆន្ទ ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ សម្រេចទទួល ស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាថាជាដៃគូមួយយ៉ាង សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិនាពេលបច្ចុប្បន្ន។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោក ម៉ែន វិបុល បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត...
បរទេស៖ កងកម្លាំងយោធានៃប្រទេសជប៉ុនឬ GSDF បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះបើកដំណើរការសមយុទ្ធរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលមានរយៈពេល៣សប្តាហ៍មួយ នៅក្នុងមូលដ្ឋានទ័ពស្ថិតនៅលើកោះអូគីណាវ៉ា។ គោលបំណងសំខាន់នៃសមយុទ្ធយោធា ធ្វើឡើងដើម្បីអាចផ្តល់សមត្ថភាពការពារខ្លួន ក្នុងលក្ខខណ្ឌណាមួយដែលមានករណីវាយប្រហារពីសំណាក់ប្រទេស ជាសត្រូវហើយជឿជាក់ថា គឺជាប្រភេទសមយុទ្ធមិនធ្លាប់ មានឡើយកាលពីពេលកន្លងមករវាងប្រទេសទាំងពីរ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News បានឲ្យដឹងថាសមយុទ្ធយោធា នេះគឺជាសមយុទ្ធយោធា ទ្រង់ទ្រាយបំផុតមួយសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រវាងមហាយក្សទាំងពីរ ដែលវានឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៥ខែមិនា។ គួរឲ្យដឹងដែរថា...
បរទេស៖ គិតមកត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ បាតុករប្រឆាំងទៅនឹងសង្គ្រាមដោយជនជាតិរុស្សី ដែលរស់នៅក្នុងទីក្រុងមូស្គូបាន បន្តធ្វើឡើងអស់រយៈពេល២សប្តាហ៍ មកហើយខណៈដែលការវាយប្រហារដោយរុស្សី លើអ៊ុយក្រែននៅតែបន្តនៅឡើយ។ អជ្ញាធរនៃប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ ផងដែរបានបញ្ជាក់ថាបាតុករ ជាច្រើនរយនាក់ដែលមិនបាន ព្រមព្រៀងជាមួយនឹង និងធ្វើសកម្មភាពខុសច្បាប់ដោយការធ្វើបាតុកម្មតវ៉ានោះ បានបញ្ចប់ទៅដោយការចាប់ខ្លួនបានមនុស្សជាច្រើន រយនាក់បន្ថែមទៀត។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីប៉ូលីស នៃទីក្រុងមូស្គូបានឲ្យដឹងថាបាតុករប្រមាណជា៣០០នាក់ ត្រូវបានចាប់ខ្លួនប៉ុន្តែមិនបានបញ្ជាក់ទេថា មានមនុស្សប៉ុន្មាននាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាតិនិយមអ៊ុយក្រែនមកពីកងវរសេនាតូច Aidar របស់អ៊ុយក្រែន បានបាញ់អាវុធចេញពីព្រះវិហារ Svyato-Uspensky Nikolo-Vasilievsky នៅក្នុងភូមិ Nikolskoye នៃសាធារណរដ្ឋប្រជាមានិត Donetsk និង “ចាប់អ្នកស្រុក និងព្រះសង្ឃប្រហែល ៣០០នាក់ធ្វើជាចំណាប់ខ្មាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា ២០២២ ។ ចូលរៀន...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការវាយប្រហារ តាមអាកាសលើកន្លែងហ្វឹកហ្វឺន យោធាអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ គឺបានបណ្តាលឱ្យស្លាប់ “ទាហានស៊ីឈ្នួលបរទេសរហូតដល់ ១៨០ នាក់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហាមអាកាសដែលធ្វើឡើងដោយប្រើប្រាស់ “អាវុធរយៈបាញ់ចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់” បានកំណត់គោលដៅ...
បរទេស ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថាសំពាធទាំងឡាយ ដែលបានដាក់ ទៅលើប្រទេសរុស្សី ជាពិសេសលោកប្រធានាធិបតី Vladimir Putin នោះគឺចាប់ផ្តើមមាន ប្រសិទ្ធភាព និងមានផលប៉ះពាល់ខ្លះៗហើយ ។ លោកស្រីបានអះអាងដែរថា ជាក់ស្តែងយើងបានមើលឃើញថា វាបានធ្វើឲ្យរដ្ឋាភិបាលមូស្គូ...
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាបានរំដោះជាតិ កសាងជាតិ ដើម្បីប្រជាជន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹននាំសមាជិកស.ស.យ.ក លោក ហ៊ុន ម៉ានី បានលើកសំណួរថាតើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា? លោកថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ចំណែកអភិបាលខេត្តស្វាយរៀងបានសរសើរក្រុមយុវជន...
(ភ្នំពេញ) ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...