បរទេស៖ មន្ត្រីអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាយោធារបស់ប្រទេសរុស្សី បានវាយបែកចូលកាន់កាប់ចូល ដល់តំបន់ Chernobyl ហើយនិងព្រមទាំងបានចាប់ខ្លួនបុគ្គលិកដែលនៅទីតាំងនោះ ទៅធ្វើជាចំណាប់ខ្មាំង ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ ពីBBC។ លោកស្រីបានបញ្ជាក់ថា៖ ពួកយើងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយទទួលបាន របាយការណ៍នេះ។វាគឺជារឿងខុសច្បាប់ និងគ្រោះថ្នាក់ បំផុត...
Breaking: UNICEF ប្រាប់ថា កុមារ ៧,៥លាននាក់ នៅអ៊ុយក្រែន សូមថែមរក្សា សុវត្ថិភាព ពួកគេផង, នេះបើតាម Twitter ផ្លូវការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការកុមារ UNICEF។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ ប៉ូលីសរុស្ស៊ី បានឃុំខ្លួនមនុស្ស ជាង ១.៧០០ នាក់ នៅឯការតវ៉ា ប្រឆាំងសង្រ្គាម នៅទូទាំងទីក្រុង ជាច្រើន ខណៈដែលមនុស្សរាប់ពាន់នាក់ បានដើរតាមផ្លូវ បន្ទាប់ពីប្រធានាធិបតី ពូទីន បញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
Breaking: ប្រធានាធិបតីអ៊ុយក្រែន និយាយថា មនុស្ស ១៣៧ នាក់ ស្លាប់បន្ទាប់ពីការប្រយុទ្ធគ្នា ថ្ងៃដំបូង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
គយ លើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ ថា គ្មានមេរោគកូវីដ-១៩ ចំពោះសាច់បង្កក នាំចូលកម្ពុជាhttps://dap-news.com/international/2022/02/24/223763/ ក្រសួងការងារ នឹងធ្វើជំរឿនសេដ្ឋកិច្ច តាមបណ្ដារោងចក្រ សហគ្រាស ទូទាំងប្រទេសhttps://dap-news.com/national/2022/02/24/223859/ កម្ពុជា-ម៉ាឡេស៊ី ជំរុញបន្ថែមទៀត នូវវិស័យពាណិជ្ជកម្មទ្វេភាគី ដើម្បីស្ការសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដhttps://dap-news.com/national/2022/02/24/223850/ នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវ ឲ្យមានកិច្ចសន្ទនា និងដោះស្រាយ...
បរទេស៖ គិតត្រឹមម៉ោង៧យប់នេះកងកម្លាំងនៃប្រទេសរុស្សី បានបើកការវាយប្រហារចូល ទៅដល់តំបន់ភាគខាងជើងនៃទីក្រុងគៀវ ហើយនេះបើយោងតាមការបញ្ជាក់ ដោយកងកម្លាំងការពារព្រំដែន របស់អ៊ុយក្រែន។ គួរឲ្យដឹងដែរថារបាយការណ៍ ចុងក្រោយនេះយោធាអ៊ុយក្រែនចំនួន៤០នាក់ ហើយដែលបានបាត់បង់ជីវិតហើយប្រមាណជា១០នាក់ទៀត ជាជនស៊ីវិលក្រោយការវាយប្រហារទ្រង់ទ្រាយ ធំដោយរុស្សីចូលទៅកាន់ទីក្រុងធំៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ជាការឆ្លើយតបមេដឹកនាំបណ្តា ប្រទេសមហាអំណាចលើលោកបានធ្វើការថ្កោលទោស រុស្សីខ្លាំងជាពិសេសអាមេរិកហើយចុងក្រោយនេះ ប្រធានាធិបតីបារាំងលោក Macron បាន បញ្ជាក់ថានឹងបង្កើនជាទំរង់គាំទ្រគ្រប់រូបភាពដើម្បីជួយ ដល់អ៊ុយក្រែន។ ចំណែកឯលោកប្រធានាធិបតីតួកគី...
វ៉ាស៊ិនតោន៖ ក្រោយធ្វើប្រតិកម្មឆ្លើយតប ជាច្រើនរួចមកចំពោះបញ្ហាវាយប្រហារ ដោយរុស្សីទៅលើអ៊ុយក្រែននោះប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍ក៏បានបញ្ជាក់ដែរថានឹងបើកកិច្ចប្រជុំ ជាបន្ទាន់មួយជាមួយនឹងមេដឹកនាំ G7 ផងដែរដើម្បីអាចសម្រេចចិត្តជ្រើសយក វិធីសាស្ត្រផ្សេងទៀតក្នុងការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ លោក Biden ធ្លាប់បានបញ្ជាក់ហើយថាសហរដ្ឋអាមេរិកក៏នឹង បើកកិច្ចប្រតិបត្តិការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តណាតូផងដែរដើម្បីធានាឲ្យបាននូវការសាមគ្គីជារួមនិង ដ៏មានកម្លាំងមួយទុកយកទៅប្រឈមមុខនិងទប់ទល់ ជាមួយនឹងសកម្មភាពឈ្លានពានទាំងឡាយណាដែលធ្វើឡើងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ គួរឲ្យដឹងដែរថានៅក្រោយសេចក្តីប្រកាសដោយប្រធានាធិបតីរុស្សីលោក Vladimir Putinសម្រេចឲ្បបើកប្រតិបត្តិការ ពិសេសមួយប្រឆាំងទៅនឹងអ៊ុយក្រែន ហើយនោះសំលេងផ្ទុះដោយគ្រាប់មីស៊ីលបានចាប់ផ្តើមលាន់លឺ នៅតាមទីក្រុងជាច្រើនដូចជា គៀវដែលមានប្រជាពលរដ្ឋរស់នៅជាង៣លាននាក់...
Breaking: ចិន ប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ខ្លួនយល់អំពី “ការបារម្ភសមហេតុផល របស់ទីក្រុងមូស្គូ លើបញ្ហាសន្តិសុខ” លើអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: អង្គការណាតូ កំពុងធ្វើសកម្មភាព “ផែនការការពារ” សម្រាប់សម្ព័ន្ធមិត្ត ខណៈដែលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ដែលមិនទាន់ជាសមាជិកនៅឡើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Erdogan ប្រធានាធិបតី តួកគី ថ្កោលទោស ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនថាជា “ការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ” ចំពោះសន្តិភាព ក្នុងតំបន់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា