បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងដើរតួ ជាអ្នកធានាសន្តិសុខ និងសុចរិតភាពនៃសាធារណរដ្ឋចំនួន២ ដែលបែកបាក់ពី Donbass គឺ Donetsk និង Lugansk បន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាក់ពីឋានៈ របស់តំបន់ទាំងពីរ ថាជារដ្ឋអធិបតេយ្យ ចំពេលមានការប្រឈមមុខដាក់គ្នា កាន់តែអាក្រក់ជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩ បារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ មេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងជំនួបជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ពើឡេត៍...
ភ្នំពេញ៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារ នៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃ កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយ អង្គការយូណេស្កូ និងសម្របសម្រួលដោយ អាជ្ញាធរជាតិអប្សរា។ យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ កុម្ភៈបានឲ្យដឹងថា កម្មវិធីចិញ្ចឹមឃ្មុំនេះមាន គោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្ម របស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយ តំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោក ថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្តិភាព ៕
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការ អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលក្នុងសហគមន៍នូវមេរោគកូវីដ១៩ ពិសេសមេរោគ បំប្លែងថ្មីប្រភេទអូមីក្រុង។ លេីសពីនេះទៀត ក្រសួងក៏បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។ កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា ប្តេជ្ញាខិតខំជម្រុញ ឲ្យសមាជិក-សមាជិកា ក្លាយជាកម្លាំងស្នូរ និងជាចលករមួយដ៏មានអនុភាព សមស្របទៅនឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ តាមរយៈការខិតខំអភិវឌ្ឍន៍វិនិយោគិនកម្ពុជា ឲ្យមានទាំងចំណេះដឹងវិជ្ជាជីវៈ បូករួមនឹងក្រមសិល្បធម៌ ។ ក្នុងពិធីប្រកាសយល់ព្រម បញ្ចូលសមាជិកសកម្ម នៃសមាគមនសហព័ន្ធវិនិយោគិនកម្ពុជា នាថ្ងៃទី២២...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា ម៉េចដែរ NATO, USA ហ៊ានចូលទៅជួយឬទេ ខណៈពេលដែលរុស្ស៊ី ប្រកាសទទួលស្គាល់ តំបន់បំបែកខ្លួន ដែលស្ថិតនៅភាគខាងកើត ជាប់ជាមួយនឹងព្រំដែនអ៊ុយក្រែន ទៅជារដ្ឋឯករាជ្យ លោកពូទីនបានបញ្ជាឱ្យបញ្ជូនទ័ព ទៅកាន់ទីនោះ។ សូមរំលឹកថា...
បរទេស៖ ប្រទេសចិនបានសម្តែង “ការព្រួយបារម្ភ” អំពីរបៀបដែលស្ថានការណ៍កំពុងវិវឌ្ឍនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រកាសទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីអាមេរិកលោក Antony Blinken នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang...
បរទេស៖ អ្នកការទូតជាន់ខ្ពស់ អាមេរិកម្នាក់ បានប្រាប់អង្គការសហប្រជាជាតិថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរៀបចំបញ្ជីឈ្មោះ ជនជាតិអ៊ុយក្រែន ដែលត្រូវធ្វើឃាត ឬបញ្ជូនទៅកាន់ជំរំ បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី និងការកាន់កាប់ ដោយយោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់ស្ថាប័ន អន្តរជាតិ...