ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេស បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣១៨នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័របានវាយប្រហារកោះជ្វាខាងលិច កាលពីថ្ងៃចន្ទ ។ សាកសពចំនួន៨នាក់ទៀត ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣១៨នាក់ នេះបើតាមអនុប្រធានផ្នែកឆ្លើយតបបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Fajar Setiawan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។ លោក Setiawan បានលើកឡើងថា គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន៧.៧២៩នាក់ បានរងរបួសនៅក្នុងស្រុក Cianjur ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ បានបំផ្លាញផ្ទះ ចំនួន៥៨.០៤៩ខ្នង និងមនុស្សចំនួន៧៣.៦៩៣នាក់ត្រូវបានផ្លាស់ទីលំនៅ ។ លោក Joshua Banjarnahor អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Java បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងបានបង្អាក់ដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងស្រុក Cianjur ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ យ៉ាងច្រើនលើសលប់បានជ្រើសរើសយក គណបក្សប្រឆាំង Kuomintang ឬ ហៅកាត់ថា KMT នៅក្នុងការប្រជែងសំខាន់ៗជាច្រើននៅទូទាំងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងការបោះឆ្នោតមួយ ដែលការព្រួយបារម្ភដ៏យូរអង្វែង អំពីការគំរាមកំហែងពីប្រទេសចិន បានដណ្តើមយកអាសនៈ ខណៈបញ្ហាក្នុងស្រុក បន្តកើតមានបន្ថែមទៀត ។ គួររំលឹកថា លោកស្រី Tsai ធ្លាប់បានថ្លែងជាច្រើនដងអំពី “ការប្រឆាំងចិន និងការពារកោះតៃវ៉ាន់” នៅក្នុងដំណើរការនៃការធ្វើយុទ្ធនាការសម្រាប់គណបក្សរបស់លោកស្រី ។ ប៉ុន្តែបេក្ខជនបក្ស លោក Chen Shih-chung ដែលចាញ់ការប្រជែងតំណែងជាអភិបាលក្រុងតៃប៉ិ បានតែលើកពីបញ្ហានៃការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត២-៣ដងមុនពេលលោកប្តូរទៅបញ្ហាក្នុងស្រុកវិញភ្លាមៗព្រោះមានការចាប់អារម្មណ៍តិចតួច ។ លោកស្រី Tsai បានធ្វើការលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាប្រពៃណីមួយ បន្ទាប់ពីការបាត់បង់ដ៏ធំមួយ នៅក្នុងសុន្ទរកថាខ្លីមួយ ដែលលោកស្រីក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ។ លោកស្រីបានថ្លែងថា “ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់ ។ ប្រឈមនឹងលទ្ធផលបែបនេះ មានវិស័យជាច្រើនដែលយើងត្រូវពិនិត្យឲ្យស៊ីជម្រៅ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ម៉ូស្គូ៖ អ្នកផ្តល់ព័ត៌មាន នៅក្នុងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានដាក់ស្លាកសញ្ញាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សញៀនថ្នាំ នៅក្នុងអ៊ីមែលដែលចែករំលែក ជាមួយ Newsweek។ អ៊ីមែលចុះថ្ងៃទី០៥ ខែមីនា បានគូររូបភាពអំពីរបៀប ដែលមេដឹកនាំរុស្ស៊ី ត្រូវបានមើលដោយអ្នកខ្លះនៅឯ FSB ។ វាគឺជាការបញ្ជូនលើកទីពីរដោយភ្នាក់ងារ ដែលមានឈ្មោះថា ខ្យល់នៃការផ្លាស់ប្តូរ ទៅកាន់លោក Vladimir...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិយក្ស Rostec ដើរតួយ៉ាងសំខាន់ក្នុងការធានា “អធិបតេយ្យភាពបច្ចេកវិទ្យា” របស់រុស្ស៊ី ប៉ុន្តែចាំបាច់ត្រូវប្រើបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការទប់ទល់នឹងសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ដើម្បីធ្វើឱ្យប្រព័ន្ធក្នុងស្រុកមួយចំនួនកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Rostec បានទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនកំណត់ប្រទេសអ៊ុយក្រែនជា “រដ្ឋភេរវករ” ទោះបីជាមានការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិដោយ “ឃោឃៅ” ក៏ដោយ។ លោកបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលគោលលទ្ធិណាមួយដែលបង្ហាញថា ប្រជាជាតិមួយអាចត្រូវបានប្រកាសថាជា “ភេរវករ” ហើយមិនឃើញហេតុផលដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយ “មានកំហុស” ដែលត្រូវបានប្រើប្រាស់ដោយលោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រជាជនប្រមាណ៩,៤លាននាក់ កើនឡើង៥០ម៉ឺននាក់ នឹងត្រូវការជំនួយ និងការការពារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅក្នុងឆ្នាំក្រោយ ។ ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា អំពើហឹង្សាជាសកល ជម្លោះ ឧបសគ្គក្នុងការចូលដំណើរការ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ បញ្ហាប្រឈមសុខភាពសាធារណៈ...
លោក ចូ ដៃឌិន ជួបជាមួយសម្ដចតេជោ គ្មាននិយាយរឿង ដោះលែង សេង ធារីhttps://dap-news.com/national/2022/11/22/294309/ សម្ដេចតេជោ ៖ សង្រ្គាម១៨ឆ្នាំ ធ្វើឱ្យកម្ពុជា ដោះមីន៣០ឆ្នាំ មិនអស់https://dap-news.com/national/2022/11/22/294399/ ជំនួបទល់មុខគ្នា រវាងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក និងចិន នៅកម្ពុជា បានកើតឡើងជាលើកដំបូង ចាប់ពីប្រធានសភាអាមេរិក...
G7 ជំរុញឲ្យអង្គការសហប្រជាជាតិ ឆ្លើយតបចំពោះការសាកល្បង មីស៊ីលកូរ៉េខាងជើងhttps://dap-news.com/international/2022/11/21/294095/ សញ្ញាល្អ! ចិន ប្រកាសថា នឹងបើកចំហសម្រាប់កិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកhttps://dap-news.com/international/2022/11/21/294104/ ឥណ្ឌូនេស៊ី សង្កត់ធ្ងន់លើអព្យាក្រឹតភាព បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរបស់អាមេរិក ខណៈអាមេរិក និយាយអំពីការពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយឥណ្ឌូនេស៊ីhttps://dap-news.com/international/2022/11/22/294468/ ជំនួបទល់មុខគ្នា រវាងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក និងចិន នៅកម្ពុជា បានកើតឡើងជាលើកដំបូង ចាប់ពីប្រធានសភាអាមេរិក...
អង់ការ៉ា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីបានថ្លែងកាលពីនៅថ្ងៃសុក្រថា ក្រុងម៉ូស្គូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅត្រួតពិនិត្យកប៉ាល់កាន់តែច្រើនក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុង១ថ្ងៃៗជាជាងការបង្គាប់បញ្ជាក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយច្រានចោលពីការចោទប្រកាន់របស់អ៊ុយក្រែនថា រុស្ស៊ីកំពុងធ្វើឱ្យដំណើរការយឺតយ៉ាវ ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានដំណើរការយឺតជាងមុនចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ត្រូវបានបន្តកាលពីសប្តាហ៍មុនដើម្បីជួយបន្ធូរបន្ថយភាពអត់ឃ្លានរបស់សកលលោក ។ លោក Vasyl...
ឡាហ្គោស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សសរុបចំនួន១៥នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។ លោក Samuel Aruwan ស្នងការសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទះរបស់រដ្ឋ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដ៏សាហាវនេះ បានចាប់ផ្តើមដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើដំណើរទៅកាន់ភូមិចំនួន៤ ក្នុងរដ្ឋ Kaduna ។ ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលខ្មាន់កាំភ្លើងបានលុកលុយភូមិនានាដើម្បីដណ្តើមយកប្រាក់ ប៉ុន្តែត្រូវបានអ្នកភូមិធ្វើការតបតវិញ...