ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai បានលាលែងពីមុខតំណែង ក្រោយចាញ់ឆ្នោតក្នុងស្រុក

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។

អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ យ៉ាងច្រើនលើសលប់បានជ្រើសរើសយក គណបក្សប្រឆាំង Kuomintang ឬ ហៅកាត់ថា KMT នៅក្នុងការប្រជែងសំខាន់ៗជាច្រើននៅទូទាំងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងការបោះឆ្នោតមួយ ដែលការព្រួយបារម្ភដ៏យូរអង្វែង អំពីការគំរាមកំហែងពីប្រទេសចិន បានដណ្តើមយកអាសនៈ ខណៈបញ្ហាក្នុងស្រុក បន្តកើតមានបន្ថែមទៀត ។

គួររំលឹកថា លោកស្រី Tsai ធ្លាប់បានថ្លែងជាច្រើនដងអំពី “ការប្រឆាំងចិន និងការពារកោះតៃវ៉ាន់” នៅក្នុងដំណើរការនៃការធ្វើយុទ្ធនាការសម្រាប់គណបក្សរបស់លោកស្រី ។ ប៉ុន្តែបេក្ខជនបក្ស លោក Chen Shih-chung ដែលចាញ់ការប្រជែងតំណែងជាអភិបាលក្រុងតៃប៉ិ បានតែលើកពីបញ្ហានៃការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត២-៣ដងមុនពេលលោកប្តូរទៅបញ្ហាក្នុងស្រុកវិញភ្លាមៗព្រោះមានការចាប់អារម្មណ៍តិចតួច ។

លោកស្រី Tsai បានធ្វើការលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាប្រពៃណីមួយ បន្ទាប់ពីការបាត់បង់ដ៏ធំមួយ នៅក្នុងសុន្ទរកថាខ្លីមួយ ដែលលោកស្រីក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ។

លោកស្រីបានថ្លែងថា “ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់ ។ ប្រឈមនឹងលទ្ធផលបែបនេះ មានវិស័យជាច្រើនដែលយើងត្រូវពិនិត្យឲ្យស៊ីជម្រៅ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top