ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។...
ភ្នំពេញ៖ ស្របពេល ដែលរាជរដ្ឋាភិបាល បញ្ចេញ ថវិកាបន្ថែម១០០លានដុល្លារ សម្រាប់គាំទ្រការស្ដារ កំណើរសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់ សង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងសុន្ទរកថារបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្សី បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨០.៤៥៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់១៤.៣១៣,៩៦៥នាក់ ។ ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៦៨៣ទៅ៣៤០.៩៣១នាក់ ខណៈពេលដែលការជាសះស្បើយបានកើនឡើងពី៩៧.១៨៥នាក់ទៅ១១.៣៣៣.០៤៤នាក់ ។ ទន្ទឹមនឹងនេះសដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន៩.៦១៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់២.៦១៣.៤៩២នាក់ ។...
គៀវ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅចក្រភពអង់គ្លេស លោក Vadym Prystaiko លើកឡើងពីលទ្ធភាពដែលទីក្រុងគៀវ អាចបោះបង់ឱកាសរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍នៃការទប់ស្កាត់ជម្លោះដ៏ធំជាមួយរុស្ស៊ី ខណៈដែលបានទទួលស្គាល់ថា សំណើបែបនេះនឹងផ្ទុយទៅនឹងច្បាប់ចម្បងរបស់ប្រទេសលោក។ សួរដោយ BBC Radio 5 Live អ្នកធ្វើបទបង្ហាញ Stephen Nolan បានឲ្យដឹងប្រសិនបើប្រទេសរបស់លោកអាច...
ហ្សាកាតា៖ ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៤,៥២៦ករណី ដែលបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៤,៨០៧,៧៧៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងពី ១១១ នាក់ សរុបកើនឡើងដល់ ១៤៥,១៧៦នាក់ ខណៈមនុស្សចំនួន ២៦,៩១៦ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក...
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានបដិសេធការចោទប្រកាន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយរបស់ខ្លួន បានរំលោភលើដែនទឹករបស់រុស្ស៊ី ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរកើនឡើង។ កាពីទែនកងទ័ពជើងទឹកអាមេរិក Kyle Raines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយ Reuters កាលពីថ្ងៃសៅរ៍ថា “វាមិនមែនជាការពិតទេចំពោះការអះអាងរបស់រុស្ស៊ីអំពីប្រតិបត្តិការរបស់យើងនៅក្នុងដែនទឹករបស់ពួកគេ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចេញការបដិសេធកាលពីថ្ងៃសៅរ៍...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីប្តេជ្ញាធ្វើការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសាងសង់ ត្រូវបានតាមមន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា...
ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញ ដើម្បីសុវត្ថិភាពសម្រាប់សិស្សនិទ្ទេសA និងអ្នកចូលរួមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៤ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា« ដោយសារ កូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្ត...
បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការចាកចេញនៃអ្នកមានបំផុតនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្វីដែលហៅថា ‘oligarchs’ កំពុងតែស្ថិតក្នុងកម្រិតពេញមួយហើយ។ របាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Ukrayinska Pravda កាលពីថ្ងៃអាទិត្យបានអះអាងថា “យន្តហោះពិសេស និងយន្តហោះឯកជន ប្រហែល ២០គ្រឿង” បានហោះចាកចេញពីទីក្រុងគៀវនៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ BBC បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ុយក្រែនប្រចាំនៅអង់គ្លេសថា អ៊ុយក្រែនអាចទម្លាក់ចុះការប៉ុនប៉ងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូចោល ដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី។ តើអ្វីដែលនឹងផ្តល់សម្បទានដ៏សំខាន់ដល់ទីក្រុងមូស្គូ ជាការឆ្លើយតបទៅនឹងការកសាងកងទ័ពរុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Vadym Prystaiko បានប្រាប់ BBC ថា អ៊ុយក្រែនមានឆន្ទៈ “បត់បែន”...