ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ជំរុញឱ្យរួមគ្នាទប់ស្កាត់ អូមីក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់ សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ស្របពេល ដែលរាជរដ្ឋាភិបាល បញ្ចេញ ថវិកាបន្ថែម១០០លានដុល្លារ សម្រាប់គាំទ្រការស្ដារ កំណើរសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់ សង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងសុន្ទរកថារបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងងរយៈពេលពីរឆ្នាំកន្លងមកនេះ ដូចបណ្ដាប្រទេស នានាក្នុងតំបន់ និង ពិភពលោកផងដែរ, ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខភាពសាធារណៈ មានភាពយឺតយ៉ាវ ។

លោកបន្តថា ជាក់ស្ដែង, ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ, សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% បណ្តាលមកពីការធ្លាក់ចុះ យ៉ាងកំហុក នៃវិស័យសំខាន់ៗ ដូចជា រទសចរណ៍, សំណង់ និង អចលនទ្រព្យ ខណៈដែលវិស័យកសិកម្មនៅរក្សាបាននូវកំណើនវិជ្ជមាន ។ ទន្ទឹមនេះ, សហគ្រាសឯកជន ជាពិសេស សហគ្រាសធុនតូច និង មធ្យម ក្នុងវិស័យសេវាកម្មក៏ ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ។

លោកបន្ថែមថា យ៉ាងណាមិញសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានងើបឡើងវិញបន្តិច ពោលគឺអាចសម្រេចបានកំណើនក្នុងរង្វង់ ៣,០% ដោយសារការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គម ទាំងស្រុងឡើងវិញ ចាប់ពីត្រីមាសទី ៤ នៃឆ្នាំ ២០២១, ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋ កិច្ចសកល ព្រមទាំងការផ្ដល់កិច្ចអន្តរាគមនានារបស់រាជរដ្ឋាភិបាល។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ទោះជាយ៉ាងនេះក្តី, ថ្មីៗនេះ, ការងើបឡើងវិញនៃការរីករាលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ប្រទេសដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូរីដ-១៩ អូមីក្រុង បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច និង បង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ។

លោកបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់, ទាំងផ្នែករដ្ឋ និង ឯកជ, បន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល រួមមាន វិធានការសុខាភិបាល, វិធានការរដ្ឋបាល និង វិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និង កាត់បន្ថយ ការឆ្លង ព្រមទាំងការពារសុខុមាលភាព និង អាយុជីវិតរបស់ប្រជាជន ពិសេស ដើម្បីបញ្ចៀសផលប៉ះ ពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។

លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា “ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីជិ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣. មានគោលបំណងស្តារកំណើន សេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និង រយះពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពល និង ពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ទក្នុងរយៈ ពេលវែង ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តាកំណើន សេដ្ឋកិច្ចនេះបានដាក់ចេញនូវសកម្មភា ពអនុវត្តជាក់ស្ដែងនៅក្នុងវិស័យជាច្រើន ។

លោកបញ្ជាក់ថាសម្រាប់ថវិកា ១០០លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និង វិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិទាំងក្នុងការបង្កើតការងារក សម្ភជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ ៕

To Top