ភ្នំពេញ ៖ ក្រោយបានទទួលតំណែង ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចភ្លាមៗ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសមាជវិសាមញ្ញរបស់បក្ស និងដឹងថាបក្សធ្លាប់មានបញ្ហា រង្គោះរង្គើ ជាច្រើនលើកមកនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអះអាងពីការប្តេជ្ញាចិត្តថា នឹងការពារគណបក្សរាជានិយមនេះ បន្តពីព្រះបិតា ឲ្យបានគង់វង្សជាអមតៈ ។ ជាមួយនឹងការអះអាង របស់ប្រធានគណបក្សរាជានិយមថ្មីនេះ ក៏មានការអមដោយសារនយោបាយរបស់អ្នកវិភាគថា...
បរទេស ៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីភ្លើងឆេះព្រៃកើតឡើងនៅតំបន់ ភាគខាងលិច នៃប្រទេសអូស្ត្រាលី បានគំរាមកំហែង ដល់អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។ បន្ទាប់ពីកំណត់ត្រា បានកត់នារដូវក្តៅនេះ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើន ។...
ភ្នំពេញ៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ខេត្តកែប លោក ប៊ុន យោង បានឲ្យដឹងថា ចំនួនបរិមាណទឹកនៃការប្រើប្រាស់ នៅក្នុងខេត្តកែប មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ ២០២១ ធៀបទៅនឹងឆ្នាំ ២០២០ និង២០១៩។ ថ្លែងប្រាប់មជ្ឈមណ្ឌលព៍ត៑មាន ដើមអម្ពិល នៅល្ងាចថ្ងៃ ពុធ ទី០៩...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា អាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងឆ្នាំ២០២០-២០២១ ហើយ បន្តកើនឡើង ខ្ពស់នៅឆ្នាំ២០២២ ដោយសារបើកប្រទេស និងការវិលត្រលប់ ទៅរកកិច្ចដំណើរការ ជាប្រក្រតីឡើងវិញ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ...
បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបញ្ជាក់និងសន្យាហើយថា ក្នុងការផ្តល់ឧបករណ៍យោធាជាច្រើន ទៅឲ្យប្រទេសវេណេស៊ុយអេឡាប៉ុន្តែ មិនមែនក្នុងគោលបំណង ដើម្បីឲ្យប្រទេសនេះក្នុងការប្រឆាំង ឬវាយប្រហារទៅលើប្រទេសកូឡំប៊ីនោះឡើយ។ ការបញ្ជាក់ដូចគ្នានេះក៏បានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូឡំប៊ី និងអនុប្រធានាធិបតីកូឡូប៊ីផងដែរ ដោយបញ្ជាក់ថាមិនត្រឹមតែ មិនប៉ះពាល់ដល់ប្រទេសរបស់ ពួកគេនោះទេវាថែមទាំងមិនបាន ធ្វើឲ្យមានអស្ថេរភាពចំពោះ តំបន់អាមេរិកឡាទីន និងក៏មិនអាចធ្វើឲ្យបញ្ចប់ទៅ នៃការជួញដូរអាវុធខុសច្បាប់នោះដែរ។ ទោះបីជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡំប៊ី Diego...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងគោលបំណងកែលម្អ និងទ្រទ្រង់ប្រព័ន្ធមីស៊ីលរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Pfizer បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនរំពឹងថា ប្រាក់ចំណូល ៣២ពាន់លានដុល្លារ ពីវ៉ាក់សាំងកូវីដ-១៩នៅឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនបានរាយការណ៍ថា ប្រាក់ចំណេញប្រចាំឆ្នាំ បានកើនឡើងច្រើនទ្វេដង ដល់ទៅ២២ពាន់លានដុល្លារ ។ ក្រុមហ៊ុនផលិតឱសថយក្ស ដែលមានក្រុមហ៊ុនអាល្លឺម៉ង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការលក់អាវុធ ដែលមានតម្លៃ ១០០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យមានការលុបចោលជាបន្ទាន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានលើកឡើងថា ការលក់សព្វាវុធទៅកាន់តំបន់ តៃវ៉ាន់របស់ចិន ដោយសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាមបាន រាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២១.៩០៩នាក់ គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងប្រមាណ ៥.១០០ករណី គិតចាប់ពីថ្ងៃចន្ទ ។ ការឆ្លងដែលបានចូល ក្នុងតំបន់ចំនួន ៦៣នៅទូទាំងប្រទេស រួមមាន ២១.៩០១នាក់ឆ្លងក្នុងស្រុក និង៨នាក់នាំចូលពីខាង ក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៦៥.៦៤៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ១៣.១៤៧.៦៦៦ករណី ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡើង ៦៩៨ដល់៣៣៦.៧២១នាក់ ខណៈអ្នកជាសះស្បើយកើនឡើង ៨១.១៨៨ដល់១០.៧០៦.១៤២នាក់ ។ ទន្ទឹមនឹងនេះដែរ...