ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសដែលកំពុងចាប់ផ្តើមដកវិធានការណ៍ជំងឺកូវីដ-១៩ ដើម្បីធ្វើដូច្នេះក្នុងវិធីស្ថិរភាព និងយឺត ដោយសារទិន្នន័យថ្មីៗនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅជុំវិញពិភពលោក។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ចាប់តាំងពីទម្រង់ឆ្លងអូមីក្រុង ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងត្រឹមតែ ១០ សប្តាហ៍មុន ករណីជិត ៩០លានករណី ត្រូវបានរាយការណ៍ទៅ WHO ច្រើនជាងត្រូវបានរាយការណ៍នៅក្នុងឆ្នាំ២០២០ ទាំងមូល។...
វ៉ាស៊ីនតោន៖ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣០ពាន់ពាន់លានដុល្លារ ជាលើកដំបូង ដែលបង្កឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពសារពើ ពន្ធនាពេលអនាគត ខណៈដែលធនាគារកណ្តាលរៀបចំ ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា។ បំណុលសាធារណៈ សរុបមានចំនួនលើសពី ៣០ពាន់ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ដែលរាប់បញ្ចូលទាំងបំណុល សាធារណៈចំនួន ២៣,៥ ពាន់ពាន់លានដុល្លារ និង ៦,៥ពាន់ពាន់លានដុល្លារ នៅក្នុងការកាន់កាប់អន្តររដ្ឋាភិបាល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT.com បានឲ្យដឹងថាអជ្ញាធរ នៃប្រទេសដាណឺម៉ាក គ្រប់តំបន់ទាំងអស់ បានប្រកាសមិនមានកម្រិត រឹតត្បិតអ្វីទៀតឡើយ ចំពោះវិរុសកូវីដ ដោយសារតែអត្រា នៃការចាក់វ៉ាក់សាំងបច្ចុប្បន្ន ក្នុងប្រទេស មានចំនួនច្រើនខ្លាំងមែនទែន។ នេះមានន័យថា ប្រទេសដាណឺម៉ាក បានក្លាយទៅជាសមាជិកក្នុងប្លុកអឺរ៉ុបដំបូងគេ ដែលបានលើកលែង និងលុបចោលនូវបម្រាមរឹតត្បិតទាំងអស់ អំពីវិរុសកូវីដ ទោះបីជាចំនួនករណីអូមីក្រុង នៅតែបន្តកើនឡើងក្តី។...
បរទេស៖ ប្រទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាស ស្នើឲ្យក្រុមគ្រួសារ នៃទូតអាមេរិកប្រចាំនៅ បេឡារូសក្នុងការនាំគ្នា ចាកចេញពីទីនេះ ដោយបង្ហាញពីក្តីបារម្ភចំពោះមុខ ជាមួយនឹងរុស្ស៊ី តាមបណ្តោយព្រំដែនបេឡារូស និងអ៊ុយក្រែន។ ការប្រកាសអំពាវនាវនេះ ធ្វើឡើងក្រោយពេល តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក ក៏បានធ្វើការប្រកាសដូចគ្នាផងដែរ ក្នុងការស្នើឲ្យក្រុមការងារទូតអ៊ុយក្រែននាំគ្នា ចាកចេញមកប្រទេសកំណើតវិញ ហើយក៏បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់អាមេរិកផងដែរថា កំពុងបង្កភាពភ័យខ្លាច...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
រ៉ង់ហ្គូន៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានគំរាមដាក់គុកក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដែលចូលរួមក្នុង “កូដកម្មស្ងៀមស្ងាត់” នៅថ្ងៃអង្គារ ថ្ងៃទី០១ ខែកុម្ភៈនេះ ដែលជាថ្ងៃខួបមួយឆ្នាំចាប់តាំងពីឧត្តមសេនីយ៍លោក មីន អោងឡាំង បានដណ្តើមអំណាច ខណៈដែលសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលយលធាមួយនេះ។ ប្រទេសនេះស្ថិតក្នុងភាពវឹកវរចាប់តាំងពីម្ចាស់ជ័យលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី...
ជប៉ុន បង្ហាញបំណងជួយកម្ពុជា ដោះស្រាយបញ្ហា ទឹកជំនន់ស្ទឹងព្រែកត្នោតhttps://dap-news.com/national/2022/02/01/218257/ ឆ្នាំ២០២១ កម្ពុជា ទទួលរងឥទ្ធិពលអាក្រក់ និងហានិភ័យខ្ពស់បណ្ដាលមក ពីគ្រឿងញៀនhttps://dap-news.com/national/2022/02/01/218229/ សមត្ថកិច្ច ចាប់ផ្ដើមត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ប្រចាំឆ្នាំ២០២១https://dap-news.com/national/2022/02/01/218201/ មន្ត្រីជំនាញកម្ពុជា ២រូប នឹងទៅបំពេញបេសកកម្ម ហ្វឹកហ្វឺនសុនខហិតមីន នៅតួកគីhttps://dap-news.com/national/2022/01/31/218173/ ចាប់ពីថ្ងៃទី២-៨ កុម្ភៈ...
រ៉ង់ហ្គូន៖ លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសដែលហែកហួរដោយជម្លោះបានលើកឡើងថា របបយោធាមីយ៉ាន់ម៉ា មិនអាចត្រូវបានគេព្រងើយកន្តើយ និងចាកចេញពីដំណើរការសន្តិភាពនាពេលខាងមុខនោះទេ។ លោកស្រីបានលើកឡើងថា “យោធា នៅពេលដែលខ្ញុំនិយាយថា ពួកគេមិនស្របច្បាប់ វាមិនមានន័យថា ពួកគេគ្មានតួនាទីនោះទេ។ ពួកគេមានតួនាទីស្របច្បាប់ ប៉ុន្តែពួកគេមិនមែនជារដ្ឋាភិបាលស្របច្បាប់នៅពេលនេះទេ”។ ចាប់តាំងពីការដណ្តើមអំណាចដោយយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំមុន មនុស្សជាង ១៤០០នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក Boeing បានប្រកាសថាទើបតែទទួលបានការបញ្ជាទិញក្នុងទំហំដ៏ធំមួយពីសំណាក់ក្រុមហ៊ុនហោះហើរ Qatar Airways ចំនួន៥០គ្រឿងប្រភេទ Boeing 737 Max។ នៅក្នុងសេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់ដែរថាមិនត្រឹមតែប៉ុណ្ណោះ Qatar Airways ក៏បានបង្ហាញពីបំណងក្នុងការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរដដែល នេះប្រមាណជា៥០គ្រឿងផ្សេងទៀតផងដែរដែលវានឹងក្លាយទៅជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិកជាជាងគូប្រជែងរបស់ខ្លួនក្រុមហ៊ុនផលិតធំបំផុតរបស់អឺរ៉ុប Airbus។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនបានធ្វើការប្រកាសលំអិតអំពីលក្ខខណ្ឌហិរញ្ញវត្ថុលំអិតនោះទេប៉ុន្តែជឿជាក់ថាតម្លៃសរុបនៃការបញ្ជាទិញនេះ មានប្រហែលជា២៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២ នេះបានចុះបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនប្រុស-ស្រី ១៤ នាក់ អ្នកពាក់ព័ន្ធមានតែ ១១ នាក់ក្នុងនោះមានស្រីម្នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់ជនជាតិចិន ៣ នាក់...