បរទេស៖ ប្រទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាស ស្នើឲ្យក្រុមគ្រួសារ នៃទូតអាមេរិកប្រចាំនៅ
បេឡារូសក្នុងការនាំគ្នា ចាកចេញពីទីនេះ ដោយបង្ហាញពីក្តីបារម្ភចំពោះមុខ ជាមួយនឹងរុស្ស៊ី តាមបណ្តោយព្រំដែនបេឡារូស និងអ៊ុយក្រែន។
ការប្រកាសអំពាវនាវនេះ ធ្វើឡើងក្រោយពេល តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក ក៏បានធ្វើការប្រកាសដូចគ្នាផងដែរ ក្នុងការស្នើឲ្យក្រុមការងារទូតអ៊ុយក្រែននាំគ្នា ចាកចេញមកប្រទេសកំណើតវិញ ហើយក៏បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់អាមេរិកផងដែរថា កំពុងបង្កភាពភ័យខ្លាច ចំពោះស្ថានភាពបច្ចុប្បន្ន។
គួរឲ្យដឹងដែរថា កន្លងមន្ត្រីអាមេរិក បានប្រកាសព្រមានជាច្រើនដងហើយ អំពីការឈ្លានពានរបស់រុស្ស៊ី ជាពិសេសសកម្មភាពចូលរួម សមយុទ្ធយោធាដោយបេឡារូស ដែលនឹងអាចនាំឲ្យការលុកលុយ ចូលអ៊ុយក្រែន មានលទ្ធភាពកើតឡើងកាន់តែខ្លាំង៕ ប្រែសម្រួល៖ស៊ុនលី
