ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួន ជនសង្ស័យជនជាតិចិន ប្រុស-ស្រី ចំនួន១១នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុក ជាមុន និង ចាប់ជំរិត នៅខេត្តព្រះសីហនុ !

ភ្នំពេញ៖សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២ នេះបានចុះបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនប្រុស-ស្រី ១៤ នាក់ អ្នកពាក់ព័ន្ធមានតែ ១១ នាក់ក្នុងនោះមានស្រីម្នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់ជនជាតិចិន ៣ នាក់ រួចយកសាកស.ពទៅកប់ក្នុងដី ស្ថិតស្ថិតនៅទីតាំងផ្សេងពីគ្នា ។

ទីតាំងទី១- ស្ថិតនៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា២០ឆ្នាំ ទៅ២៥ឆ្នាំ មានកំពស់ ១,៥៥ ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង នៅមិនទាន់កំណត់បានអត្តសញ្ញាណនោះទេ។

ចំណែកទីតាំងទី២ ស្ថិតនៅចំណុចខាងក្រោយសណ្ឋាគារ «ឆៃណាថោន» ក្រុមទី៨ ក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ៖ EH48085068 ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យជនជាតិចិនទាំង ១១ នាក់មាន ឈ្មោះ៖ ទី ១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ ។ ទី ២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ទី ៣- ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខមុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ មិនពិតប្រាកដ ។ ទី ៥-ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ក្រុមហ៊ុន មានទីលំនៅ មិនពិតប្រាកដ ។ ទី៦- ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅមិនពិតប្រាកដាកដ ។ ទី ៧-ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី ៨- ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញអីវ៉ាន់ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី ៩ -ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី ១០-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ និងទី ១១ -ឈ្មោះ WEI YA QI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះ ៣នាក់នេះ រួមមានឈ្មោះ ៖ ទី ១-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី ២- ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ និង ទី៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកវត្ថតាងចាប់យកបានមាន ៖ កាំភ្លើ.ងវែង១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ 1967, បង់កាំភ្លើង AK ចំនួន២, គ្រាប់កាំភ្លើង AK ចំនួន៣៧គ្រា.ប់, កាំភ្លើងខ្លី ២ ដើម ដោយ ១-ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើ.ងចំនួន ០២, ២-ម៉ាក NP22 មានលេខសម្គាល់ៈ A098482 បង់កាំភ្លើ.ង១ (ជាឧបករណ៍បាញ់សម្លា.ប់ជនរងគ្រោះ) ។ គ្រាប់កាំភ្លើ.ងខ្លីប្រភេទ 9mm ចំនួន៨៥គ្រាប់, ខ្នោះដៃ០៤គូ, ពិលឆក់០៣គ្រឿង, ដំបងដែក០២ដើម ។ និងរថយន្ត០៣គ្រឿងទៀត ៖ ១-រថយន្តម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5403 ២-រថយន្តម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ព្រះសីហនុ 2A-5320 ៣-រថយន្តម៉ាក LANDCRUISER ពណ៌ស។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ ដោយ គា លីហ្សា

To Top