ប៉េកាំង៖ Sinovac ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង CoronaVac បានដាក់ពាក្យសុំចុះឈ្មោះវ៉ាក់សាំងរបស់ខ្លួន សម្រាប់ប្រើជាមួយកុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul។ លោកបានលើកឡើងថាពាក្យស្នើសុំត្រូវបានដាក់ទៅរដ្ឋបាល ចំណីអាហារនិងឱសថ (FDA) ដោយដកស្រង់របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ លោកបានបន្តថា FDA បានទទួលយកពាក្យស្នើសុំសម្រាប់ការពិចារណា។ គណៈកម្មាធិការប្រឹក្សា ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការកាលពីសប្តាហ៍មុន បានអនុម័តជាគោលការណ៍នៃការប្រើប្រាស់វ៉ាក់សាំង...
បរទេស៖យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការពារជាតិនិងក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសក្នុងការបន្តដាក់ប្រទេសក្នុងកម្រិតការប្រកាសអាសន្នរយៈពេល៦ខែបន្ថែមទៀត។ គួររំលឹកដែរថាការប្រកាសអាសន្នដំបូងនៅក្នុងប្រទេសត្រូវបានធ្វើឡើងតាំងតែពីខែកុម្ភៈឆ្នាំ២០២១មកម្ល៉េះក្នុងពេលដែលក្រុមយោធាបានធ្វើ រដ្ឋប្រហារទំលាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ចាប់តាំងតែពីពេលនោះមកយោធាបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ព្រមទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបាននាំមកកាន់ប្រទេសលីប៊ីវិញ កាលពីសប្តាហ៍មុន នេះបើតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM) បានប្រកាសកាលពីថ្ងៃចន្ទ ។ អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមករា ជនចំណាកស្រុកចំនួន ៨៧២នាក់ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់នៅលើដែនសមុទ្រ...
ម៉ូស្គូ៖ លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសរបស់លោក មិនមានផែនការឈ្លានពានអ៊ុយក្រែននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅក្នុងទឹកដីរបស់យើង កំពុងធ្វើឱ្យសហការីលោកខាងលិច និងសហរដ្ឋអាមេរិកថា នឹងមានសកម្មភាពយោធា ដែលបានគ្រោងទុក និងសូម្បីតែសកម្មភាពឈ្លានពាន សកម្មភាពយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដែលពួកគេកំពុងធានា”។ លោកបន្ដថា...
ឆ្នាំ២០២២នេះគឺជាលើកទី៤០ដែលស្ថានីយទូរទស្សន៍មជ្ឈិមចិនរៀបចំធ្វើរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដោយបានប្រើប្រាស់អេក្រង់ LED ជាលើកដំបូង ហើយប្រើប្រាស់បច្ចេកវិទ្យាចក្ខុវិញ្ញាណ XR និង AR ដើម្បីនាំមកនូវចំណីចក្ខុយ៉ាងពេញលក្ខណៈដល់ទស្សនិកជន ។ ប្រព័ន្ធសារព័ត៌មានចំនួនជាង៦រយដែលមកពីប្រទេសនិងតំបន់ជាង១៧០នៅទូទាំងពិភពលោកបានធ្វើការផ្សាយផ្ទាល់និងផ្សាយដំណឹងអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនលើកនេះ ។
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ថា លោក Joao Doria អភិបាលក្រុងសៅប៉ូឡូ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល ។ “ខ្ញុំកំពុងតាមដានដោយក្តីសោកសៅយ៉ាងខ្លាំង ចំពោះការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ សាមគ្គីភាពរបស់ខ្ញុំគឺជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិនៃជនរងគ្រោះទាំង១៨នាក់។ យើងកំពុងធ្វើការលើការជួយសង្គ្រោះ ហើយខ្ញុំបានអនុញ្ញាតឱ្យបញ្ចេញធនធានដែលមានដើម្បីជួយអ្នករងគ្រោះ”...
ភ្នំពេញ៖ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានផ្ដល់ទីតាំងដីមួយកន្លែង នៅរាជធានីភ្នំពេញ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ លើកុមារ ជាង ៣,៥លាននាក់ ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ក្នុងខែមករា ដោយសារករណីកុមារបាន “កើនឡើងយ៉ាងខ្លាំង” កំឡុងពេលការប្រែប្រួលទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ American Academy of Pediatrics (AAP) និងសមាគមមន្ទីរពេទ្យកុមារ។ យោងតាមរបាយការណ៍បានឱ្យដឹងថា កុមារជាង ១១,៤លាននាក់ នៅក្នុងប្រទេសនេះ បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩...
ហែលស៊ីនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បានលើកឡើងថា ប្រទេសរបស់លោក កំពុងធ្វើការដើម្បីលុបចោលការរឹតបន្តឹង ទាក់ទងនឹងជំងឺកូវីដ-១៩ ទាំងអស់នៅក្នុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសរបស់លោកស្រី Marin បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយសមាគម អ្នកកែសម្រួលហ្វាំងឡង់ ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រទេសហ្វាំងឡង់បានឈានចូលដល់ឆ្នាំ នៃការរាតត្បាតជាលើកទី៣ របស់ខ្លួន។ លោកស្រីបានប្រាប់កាសែតហ្វាំងឡង់ Ilta-Samomat...
ឡាហ្គោសៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ប៉ូលិសរបស់ប្រទេសនីហ្សេរីយ៉ាបានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្ស៣២នាក់ ដែលត្រូវបានក្រុមចោរចាប់ជំរិត បានដោះលែងវិញ នៅក្នុងផ្នែកផ្សេងៗគ្នានៃរដ្ឋ Zamfara ស្ថិតនៅភាគពាយ័ព្យប្រទេស ។ លោក Mohammed Shehu អ្នកនាំពាក្យប៉ូលិសប្រចំារដ្ឋ Zamfara បានប្រាប់ដល់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Gusau រដ្ឋធានីរបស់រដ្ឋនេះថា...