ព័ត៌មានអន្តរជាតិ

មនុស្សចំនួន៣២នាក់ ត្រូវបានដោះលែងវិញ ក្រោយពីបានចាប់ជំរិត នៅភាគពាយព្យនីហ្សេរីយ៉ា

ឡាហ្គោសៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ប៉ូលិសរបស់ប្រទេសនីហ្សេរីយ៉ាបានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្ស៣២នាក់ ដែលត្រូវបានក្រុមចោរចាប់ជំរិត បានដោះលែងវិញ នៅក្នុងផ្នែកផ្សេងៗគ្នានៃរដ្ឋ Zamfara ស្ថិតនៅភាគពាយ័ព្យប្រទេស ។

លោក Mohammed Shehu អ្នកនាំពាក្យប៉ូលិសប្រចំារដ្ឋ Zamfara បានប្រាប់ដល់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Gusau រដ្ឋធានីរបស់រដ្ឋនេះថា ប៉ូលិសបានសហការជាមួយ ភ្នាក់ងារសន្តិសុខផ្សេងទៀត បានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ជំរិតនៅ Niger, Katsina និងរដ្ឋ Zamfara ។

យោងតាមការលើកឡើង របស់អ្នកនាំពាក្យខាងលើ ជនរងគ្រោះត្រូវបានជួយសង្គ្រោះ នៅចន្លោះថ្ងៃពុធ និងថ្ងៃអាទិត្យមុន។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តថា ជនរងគ្រោះដែលត្រូវបានដោះលែង នឹងត្រូវបានពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងត្រូវបានជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ។

គួររំលឹកថា មានការវាយប្រហារជាបន្តបន្ទាប់ពីខ្មាន់កាំភ្លើង នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនាំឱ្យមានការស្លាប់ និងការចាប់ជំរិតជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top