ព័ត៌មានជាតិ

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង កំដរជាមួយទស្សនិកជនជាង១ ពាន់លាននាក់ នៅទូទាំងពិភពលោក អបអរទទួលបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំខាលដោយសប្បាយរីករាយ

ថ្ងៃទី៣១ ខែមករា ជាថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន ។ នៅយប់នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាក់ចេញរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២២ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង ។ ចម្រៀងនិងរបាំដ៏ស្រស់ស្អាត រឿងកំប្លែងខ្លីៗដ៏គួរឱ្យអស់សំណើច កម្មវិធីវេទមន្តនិងសៀកដែលប្រកបដោយអាថ៌កំបាំងនិងគ្រោះថ្នាក់ ព្រមទាំងកម្មវិធីដែលមានគំនិតឆ្នៃប្រឌិតលាយបញ្ចូលគ្នាបែបអនាគតនិងវិទ្យាសាស្ត្របច្ចេកវិទ្យាបានកំដរទស្សនិកជនរាប់រយលាននាក់នៅទូទាំងពិភពលោក អបអរទទួលយប់ដាច់ឆ្នាំចាស់ប្រកបដោយភាពសប្បាយរីករាយនិងសិរិមង្គល ដើម្បីស្វាគមន៍ការមកដល់ឆ្នាំថ្មីឆ្នាំខាលតាមចន្ទគតិចិន ។

ឆ្នាំ២០២២នេះគឺជាលើកទី៤០ដែលស្ថានីយទូរទស្សន៍មជ្ឈិមចិនរៀបចំធ្វើរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដោយបានប្រើប្រាស់អេក្រង់ LED ជាលើកដំបូង ហើយប្រើប្រាស់បច្ចេកវិទ្យាចក្ខុវិញ្ញាណ XR និង AR ដើម្បីនាំមកនូវចំណីចក្ខុយ៉ាងពេញលក្ខណៈដល់ទស្សនិកជន ។ ប្រព័ន្ធសារព័ត៌មានចំនួនជាង៦រយដែលមកពីប្រទេសនិងតំបន់ជាង១៧០នៅទូទាំងពិភពលោកបានធ្វើការផ្សាយផ្ទាល់និងផ្សាយដំណឹងអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនលើកនេះ ។

To Top