ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន៧ នៅរាជធានីភ្នំពេញ និងតាមណ្តាខេត្តមួយចំនួនដែលជាដៃគូអនុវត្តរបស់គម្រោងការច្នៃប្រឌិតថ្មី សម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា ហៅកាត់ថា (ISAC ) បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) រយៈពេល១ខែនៅលើប្រព័ន្ធបណ្តាញសង្គម ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបន្តផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការ ជាប្រធានអាស៊ានរបស់កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Lim Jock Hoi អគ្គលខាធិការអាស៊ាន កាលពីថ្ងៃទី១៧...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
“សុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping មានអត្ថន័យជានិមិត្តសញ្ញា ចំពោះការជំរុញកិច្ច សហប្រតិបត្តិការ អន្តរជាតិ លោកបានបង្ហាញ ឱ្យពិភពលោកឃើញថា តើប្រទេសចិន និងពិភពលោកនឹងដើរឆ្ពោះ ទៅកាន់ពេលអនាគតកាន់តែល្អបវរ តាមរបៀបណា ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ ។ ”នេះគឺការវាយតម្លៃ របស់លោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិ...
បរទេស៖ និយោជិតនៃកងទ័ពជើងទឹក ចក្រភពអង់គ្លេស ដែលបន្តបដិសេធចាក់វ៉ាក់សាំង Covid-19 ត្រូវបានគេរាយការណ៍ថា បានទទួលសំបុត្រពីថ្នាក់លើ របស់ពួកគេដែលបង្ហាញថា ពួកគេអាចនឹងត្រូវទទួលរង “ការបណ្តេញចេញពីរដ្ឋបាល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នាវិកខ្លះដែលមិនបានចាក់វ៉ាក់សាំង បានប្រាប់សារព័ត៌មាន Daily Mail ថា...
បរទេស៖ ទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ បានធ្វើការបដិសេធ មិនធ្វើកិច្ចពិភាក្សាគ្នាថ្មី ស្តីពីអ៊ុយក្រែន ប្រសិនបើលោកខាងលិច មិនឆ្លើយតប ចំពោះការទាមទារ របស់ខ្លួននោះទេ ចំណែករដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinkenត្រៀមធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងដំណើរបង្ហាញពីការគាំទ្រ ស្របពេលមានការភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី។ កងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ កំពុងតែប្រមូលផ្តុំគ្នានៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ធ្វើឲ្យទីក្រុងគៀវនិងលោកខាងលិច...
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតានិងអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ចំណុច។ វិធានការសំខាន់ៗទាំង៣នោះរួមមាន៖ ១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។ ២. ត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ...
ភ្នំពេញ ៖ ក្រុមអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២៣៩នាក់ត្រឡប់មកវិញ តាមច្រកតំបន់អូរអន្លក់ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ មូលហេតុនៃការបញ្ជូនមកវិញនេះ មិនទាន់ដឹងថា មកពីកត្តាអ្វីច្បាស់លាស់នោះទេ។ បើតាមការផ្សព្វផ្សាយពីផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិ គឺក្រុមមន្រ្តីជាន់ខ្ពស់របស់ខេត្តបាត់ដំបង និងមន្រ្តីព្រំដែនបានទៅទទួលពលរដ្ឋខ្មែរទាំងនោះ នៅចំណុចច្រកតំបន់អូរអន្លក់។ បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក ពលរដ្ឋខ្មែរទាំង២៣៩នាក់ ក្នុងនោះមានក្មេង៣៧នាក់...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសអាស៊ានឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ បានលើកឡើងថា កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើររបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន។ ការលើកឡើង របស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក អេខេ អាប់ឌុលម៉ូមិន រដ្ឋមន្ត្រីការបរទេស...