បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្ស លទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញ នូវច្បាប់មួយ ដែលនឹងដាក់ ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរ លើមន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូ ធ្វើការឈ្លានពានលើប្រទេស អ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពជិតស្និទ្ធ នឹង កងកម្លាំងប្រដាប់អាវុធ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មេដឹកនាំយោធា នៃប្រទេសមីយ៉ានម៉ា បានដកតំណែងមេទ័ពជើងអាកាស ក្រោយមានប្រតិបត្តិការ វាយឆ្មក់ទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ ទៅលើក្រុមប្រឆំាង បង្កឲ្យមានការថ្កោលទោស ពីសំណាក់ពិភពលោក ។ ប្រភពទាំងនោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកឧត្តមសេនីយ៍ Maung...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ រួមទាំងការផ្តល់ ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃ បន្ថែមទៀត និង “របាំងមុខដែលមានគុណភាពខ្ពស់” ដល់ជនជាតិអាមេរិក។ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងធ្វើឱ្យ “របាំងមុខដែលមានគុណភាពខ្ពស់” ផ្តល់ជូនប្រជាជនអាមេរិក ដោយឥតគិតថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋបាលរបស់លោកនឹងទិញ...
ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញភ្នំពេញ បុគ្គលិកសុខាភិបាលជួរមុខ វិស័យឯកជន និងប្រជាពលរដ្ឋ បានដំណើរការ ហើយនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ នៅតាមទីតាំង បានរៀបចំរួច គេឃើញនៅមន្ទីរពេទ្យបង្អែកមួយចំនួន...
ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជា១០ថ្ងៃជាប់ៗគ្នាមក នៅកម្ពុជា គ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ គិតទាំងថ្ងៃ១៣ មករានេះ ។ សម្រាប់ថ្ងៃ១៣ មករា រកឃើញអ្នកឆ្លងចំនួន១០ថ្មីនាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន ១៥នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ ៖ ប្រហែលជាការលក់ដូរ តាមអនឡាញ មិនសូវកាក់កបហើយមើលទៅ ទើបស្រី្តជាអ្នកលក់អនម្នាក់ ទៅបង្កើតមុខរបរថ្មីមួយទៀត គឺជួញដូរគ្រឿងវិញ អមដោយបុរសសង្ហា ជាមេក្លោង ។ ក្រោយការបើកលក់ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ការអប់រំ មានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍកុមារ ហើយការអប់រំ មួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារ ចេះគិតពិចារណា ដោយមានហេតុផល ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា ប្រសិនបើផែនការ របស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ ប្រសិន បើអ្នកផែនការ របស់អ្នក សម្រាប់ដប់ឆ្នាំ...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកនិយាយពីសារឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយអ្នកនាង ធី សុវណ្ណថានោះ ជារឿងប្រឌិតបង្កើតជារឿងថ្មីរបស់បុគ្គលសម រង្ស៊ីតែប៉ុណ្ណោះ។ លោក សុខ ឥសាន...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈជាច្រើនលើកនូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិនចំពោះលីទុយអានីថា ជា”ការទូតបែបគំរាមកំហែង” ។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិកសម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។ ការយក”ការទូតបែបគំរាមកំហែង”ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុងចំពោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុតនិងភាពបោកបញ្ឆោតនៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស ។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្តនិងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយដែលបានរងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ សហរដ្ឋអាមេរិកបានបិទស្លាក”ការទូតបែបគំរាមកំហែង”ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា ”ការទូតបែបគំរាមកំហែង” គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី”ការទូតបែបគំរាមកំហែង”ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។ នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា ”សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ”លើមូលដ្ឋានពាក្យភូតកុហកដោយយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាសនៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែលប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ ។ បើនិយាយចំពោះសហរដ្ឋអាមេរិកដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក ”ការទូតបែបគំរាមកំហែង” គឺជាឧបករណ៍នយោបាយរបស់ខ្លួនដែលមិនអាចឃ្លាតឆ្ងាយបាន ។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត”ការទូតបែបគំរាមកំហែង” គឺគ្មានច្រកចេញនោះទេ ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា ”ការទូតបែបគំរាមកំហែង”របស់អាមេរិកពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន ។ តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម ? មិនបាច់និយាយក៏គេដឹងដែរ ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាដោយពឹងផ្អែកលើ”ការទូតបែបគំរាមកំហែង”នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត ៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យបេក្ខជនទាំងអស់ អាចមើលលទ្ធផលប្រឡងបាក់ឌុប តាម ហ្វេសបុកផ្លូវការ ដើម្បីការពារពីអូមីក្រុង ដោយពុំគួរចាំបាច់ តាមដានលទ្ធផល នៅតាមមណ្ឌលប្រឡងនោះទេ។ នៅរសៀលថ្ងៃ១៤ មករានេះ ក្រសួងនឹងបង្ហាញ លទ្ធផលប្រឡងមុនគេ គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បណ្តាខេត្តផ្សេងទៀត ធ្វើឡើងនៅថ្ងៃស្អែក៕