បរទេស ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ (the ninth ADMM-Plus) បានធ្វើឡើងនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីវិធីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមប្រធានបទ “សាមគ្គីភាព ដើម្បីសន្តិសុខសុខដុមរមនា” កិច្ចប្រជុំបានប្រមូលផ្តុំរដ្ឋមន្ត្រីការពារជាតិ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh កាលពីថ្ងៃអង្គារ បានជួបសមភាគីអាមេរិក លោក Lloyd J Austin នៅខេត្តសៀមរាប សម្រាប់កិច្ចពិភាក្សាទ្វេភាគី ដែលរដ្ឋមន្ត្រីទាំងពីរ នៅក្នុងសេចក្តីយោង ចំពោះការព្យាករអំណាចរបស់ចិន បានសម្តែងការប្តេជ្ញាចិត្ត របស់ពួកគេ “ឆ្ពោះទៅរកការរួមបញ្ចូល និងច្បាប់ផ្អែកលើឥណ្ឌូប៉ាស៊ីហ្វិក ជាមួយនឹងសេរីភាព នៃការធ្វើនាវាចរណ៍...
មណ្ឌលគីរី ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានចូលរូមឧបត្ថម្ភគាំទ្រដល់ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគីរី ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង” នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ កម្មវិធីនេះបានប្រព្រឹត្តទៅ ចំនួន២ថ្ងៃ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងប្រតិភូអមដំណើរ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញចែកស្បៀងអាហារ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយការបាក់ស្រុត ច្រាំងទន្លេចំនួន ៤០០ គ្រួសារ នៅសាលាស្រុកស្រីសន្ធរ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា មានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាង កម្ពុជា-ម៉ារ៉ុ កឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត។ នាឱកាសទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភាម៉ារ៉ុក នាថ្ងៃទី២៣ ខែវិច្ឆិកា...
ស្វាយរៀង៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងថា ការចូលរួមធ្វើអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះឡើយ។ លោកបន្តថា ដើម្បីធានាសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និង ញែកសំរាម សំណល់រឹងផងដែរ។ ការថ្លែងបែបនេះ របស់លោកអភិបាលស្រុកកំពង់រោទិ៍ បានធ្វើឡើង ខណៈដែលលោកដឹកនាំកងកម្លាំង មន្ត្រីរាជការ...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក គណៈកម្មការធិការកណ្តាល គណបក្សសប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីជួបជុំ សំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសថា កម្ពុជា ទទួលពានរង្វាន់លេខ១ អង្ករល្អដាច់គេនោះ គឺជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានា លើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលអាជ្ញាបណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែ លើផ្ទៃដី ១៥៥ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរ៉ែ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ១តំបន់ លើផ្ទៃដីទំហំ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី...
រទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ហើយនៅក្នុងខែនេះដើម្បីអាចចូលរួមសមយុទ្ធយោធាមួយដែលមានឈ្មោះថា Yudh Abhyas គឺជាសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយដែលធ្វើឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏សែនត្រជាក់ខ្លាំងនិងនៅតាមតំបន់ភ្នំជាមួយនឹងយោធារបស់ប្រទេសឥណ្ឌានិងក៏ជាតំបន់ដែលជាប់ទៅនឹងព្រំដែនកំពុងមានបញ្ហាជាមួយចិនផងដែរ។ សមយុទ្ធយោធាត្រូវបានធ្វើឡើងនៅរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសធ្វើឡើងនៅចំពេលដែលភាពតានតឹងរវាងចិននិងឥណ្ឌាព្រមទាំងចិននិងអាមេរិកផងហើយ ក៏ជាសញ្ញាដើម្បីបញ្ជាក់ប្រាប់ទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា គឺមានភាពមានភាពរឹងម៉ាំកម្រិតណា។ គួរឲ្យដឹងដែរថាសមយុទ្ធយោធា Yudh Abhyas នេះគឺជាសមយុទ្ធយោធាដោះដូរវាងអាមេរិក និងឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំមកហើយគិតចាប់តាំងតែពីដើមទសវត្សឆ្នាំ២០០០មកម្ល៉េះខណៈដែលកាលពីឆ្នាំ២០២១ កន្លងមកសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alaska...