ព័ត៌មានអន្តរជាតិ

អាមេរិក​ ឥណ្ឌា ចាប់ដៃគ្នាធ្វើសមយុទ្ធយោធា ក្បែរតំបន់ជម្លោះជាមួយនឹងចិន

រទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ហើយនៅក្នុងខែនេះដើម្បីអាចចូលរួមសមយុទ្ធយោធាមួយដែលមានឈ្មោះថា Yudh Abhyas គឺជាសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយដែលធ្វើឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏សែនត្រជាក់ខ្លាំងនិងនៅតាមតំបន់ភ្នំជាមួយនឹងយោធារបស់ប្រទេសឥណ្ឌានិងក៏ជាតំបន់ដែលជាប់ទៅនឹងព្រំដែនកំពុងមានបញ្ហាជាមួយចិនផងដែរ។

សមយុទ្ធយោធាត្រូវបានធ្វើឡើងនៅរដ្ឋ​ Uttarakhand ភាគខាងជើងនៃប្រទេសធ្វើឡើងនៅចំពេលដែលភាពតានតឹងរវាងចិននិងឥណ្ឌាព្រមទាំងចិននិងអាមេរិកផងហើយ ក៏ជាសញ្ញាដើម្បីបញ្ជាក់ប្រាប់ទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា គឺមានភាពមានភាពរឹងម៉ាំកម្រិតណា។

គួរឲ្យដឹងដែរថាសមយុទ្ធយោធា Yudh Abhyas នេះគឺជាសមយុទ្ធយោធាដោះដូរវាងអាមេរិក និងឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំមកហើយគិតចាប់តាំងតែពីដើមទសវត្សឆ្នាំ២០០០មកម្ល៉េះខណៈដែលកាលពីឆ្នាំ២០២១ កន្លងមកសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alaska របស់អាមេរិកនិងក៏ជាលើកទី២ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top