ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត មិត្តជប៉ុនបានសម្រេចផ្តល់កម្ចីនូវទឹកប្រាក់ ចំនួន១៨៥លានដុល្លារ ឲ្យកម្ពុជា បន្ថែមក្នុងដំណាក់កាលទី២ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ការផ្តល់ប្រាក់កម្ចីនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខា ប្រគល់-ទទួល នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃ១២ មករា ។ បើតាមហ្វេសប៊ុកសម្តេចតេជោ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃម្តងទៀត ខណៈដែលករណីថ្មីចំនួនជិត ១,៥លានករណីត្រូវបានរាយការណ៍ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ ករណីថ្មីសរុបចំនួន ១,៤៨១,៣៧៥ករណី និងការស្លាប់ថ្មីចំនួន ១៩០៤នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។ ការកើនឡើង...
បរទេស៖ រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល តៃវ៉ាន់ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទាន ១ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់គម្រោងរួម រវាងក្រុមហ៊ុន លីទុយអានី និងតៃវ៉ាន់ ក្នុងប្រភេទពាណិជ្ជកម្មចំនួន៦។ នាពេលបច្ចុប្បន្ននេះ ប្រទេសលីទុយអានី កំពុងស្ថិតក្រោមសម្ពាធពីប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ ដោយសារតែការសម្រេចចិត្តអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងមួយនៅក្នុងទីក្រុង Vilnius។ ប្រទេសចិន...
បរទេស៖ ក្រោយរយៈពេល មានភាពចលាចលដ៏ខ្លាំងក្លា អស់មួយសប្ដាហ៍ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កងកម្លាំងដឹកនាំដោយរុស្ស៊ី ដែលបានបញ្ជូនទៅទប់ស្កាត់ ការបះបោរនោះ កំពុងតែត្រៀមរៀបចំ ចាកចេញវិញ ស្របពេលដែល លោកប្រធានាធិបតី Kassym-Jomart Tokayev សម្លឹងតែងតាំង នាយករដ្ឋមន្ត្រីថ្មី។ លោក Kassym-Jomart Tokayev បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា កងទ័ពដែលលោកបានស្នើ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត ដ៏សំខាន់បញ្ចប់សង្គ្រាម នៅក្នុងតំបន់ Donbass នៅក្នុងជំនួបកំពូលថ្មីមួយ របស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារំាងនិងអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “វាជាពេលត្រូវព្រមព្រៀងគ្នាបញ្ចប់ជម្លោះ...
បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបម្រុង ជំនួយមនុស្សធម៌ជាប្រាក់ចំនួន ៣០៨ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយនាំយកជំនួយសរុប របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដល់ប្រទេសនេះដល់កើនឡើងដល់ ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់សេតវិមានថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើការ ផ្ដល់ឥណទានហិរញ្ញប្បទាន អនុវត្តគម្រោងគាំទ្របន្ត ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...