បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា យោងតាមប្រភពពីការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនឹងជួបប្រជុំគ្នា ដោយបិទទ្វារនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការសាកល្បង នូវអ្វីដែលកូរ៉េខាងជើង បាននិយាយថា ជាគ្រាប់មីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង។ ប្រភពបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះត្រូវបានស្នើសុំ ដោយសហរដ្ឋអាមេរិក បារាំង...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ប្រេស៊ីល បានកត់ត្រាអ្នកស្លាប់ ជាលើកដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍នៅក្រុង Aparecida de Goiania រដ្ឋ Goias ។ សាលាក្រុងបានរាយការណ៍ថា ជនរងគ្រោះមានវ័យ៦៨ឆ្នាំ ដែលជាបុរសមានរោគឡើងសម្ពាធឈាម “ជំងឺសួតរាំរ៉ៃ” ដែលត្រូវបានបញ្ជូនមក...
“ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺជាពាក្យស្លោកប្រធានបទ នៃការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពាក្យស្លោក “ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ ពិភពលោកដែល រំពឹងទុកនូវការពួតដៃគ្នាដើរ ឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ ខណៈប្រឈមមុខនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។ “ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺស៊ីសង្វាក់គ្នាកម្រិតខ្ពស់ ជាមួយនឹងបាវចនា អូឡាំពិកដែលទើបបន្ថែមថ្មី “សាមគ្គីគ្នាកាន់តែច្រើន” ព្រមទាំងសមស្រប ទៅតាមគុណតម្លៃស្នូល និងទស្សនាទានរបស់...
នៅដើមឆ្នាំថ្មី មេដឹកនាំនៃប្រទេសចំនួន ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបានរួមគ្នាចេញផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពី បញ្ហាអាវុធនុយគ្លេអ៊ែរជាលើកដំបូង ដោយបានសង្កតធ្ងន់ថា “សង្គ្រាមនុយគ្លេអ៊ែរមិនអាច ផ្ទុះឡើងហើយក៏គ្មានអ្នកឈ្នះដែរ “ក៏ដូចជារំលឹកឡើងវិញថា “មិនប្រើអាវុធនុយគ្លេអ៊ែរតម្រង់ ដាក់គ្នាទៅវិញទៅមក ឬចំពោះប្រទេសដទៃទៀត” ហើយ “ជៀសវាងការប្រឈមមុខដាក់គ្នា ខាងផ្នែកយោធា និងបង្ការការប្រកួតប្រជែងខាងសព្វាវុធ”...
បរទេស៖ ជនជាតិថៃជាង ៥០០នាក់ដែលត្រូវបានបោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានជួយសង្គ្រោះកាលពីខែធ្នូ ហើយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Buri Ram ពីបទឆបោកប្រាក់ប្រជាជន ដែលបានទទួលប្រាក់ ដើម្បីធានាការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការអគ្គស្នងការនគរបាលជាតិថៃ គឺ លោក...
បរទេស៖ ប្រទេសតួកគី និងប្រទេសអាមេនី នឹងបើកកិច្ចពិភាក្សាគ្នាមួយ ជាលើកដំបូងក្នុងគោលបំណងបង្កើត ទំនាក់ទំនងជាធម្មតាវិញនាថ្ងៃទី១៤ ខែមករាខាងមុខ នៅក្នុងទីក្រុងមូស្គូ។ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ បានចាត់តាំងប្រេសិតពិសេស រួចទៅហើយដើម្បីធ្វើការកសាង ជម្លោះរវាងគ្នាដែលបានអូសបន្លាយ រយៈពេលជាច្រើនទសវត្ស។ លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu កាលពីមុនធ្លាប់បានប្រកាសដែរថា ជំហានចុងក្រោយមួយ...
បរទេស៖ កងកម្លាំងសន្តិសុខនៅក្នុង ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ពួកគេបានសម្លាប់អ្នកបះបោរ ប្រឆាំងរដ្ឋាភិបាលជាច្រើននាក់ នៅក្នុងទីក្រុង Almaty ។ អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិយាយថា ការប៉ះទង្គិចគ្នាឈានដល់ការស្លាប់នេះ បន្ទាប់ពីក្រុមអ្នកតវ៉ាបានព្យាយាម ចូលកាន់កាប់ប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកនៃកងកម្លាំងសន្តិសុខចំនួន ១២...
ភ្នំពេញ៖ ស្របពេលដែល ប្រមុខដឹកនាំប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា កម្ពុជា បង្កើនការទុកចិត្តពី គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ដែលហៅកាត់ថា ប្រ៊ី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមធ្វើទស្សនកិច្ចប្រទេសកេនយ៉ានៅថ្ងៃពុធ ជាទីដែលរដ្ឋាភិបាលពឹងផ្អែក លើកម្ចីរបស់ចិន ដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការបណ្ដាលឲ្យមាន បន្ទុកបំណុលធ្ងន់ធ្ងរ។ ក្រសួងការបរទេសរបស់ប្រទេសកេនយ៉ា បានពិពណ៌នាដំណើរទស្សនកិច្ចធ្វើឡើងដោយលោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ ថាជារឿងប្រវត្តិសាស្ត្រ ហើយកិច្ចការសន្តិសុខ សុខាភិបាល បញ្ហាបម្រែបម្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យាបៃតង នឹងត្រូវលើកយកមកពិភាក្សាគ្នា ហើយកិច្ចព្រមព្រៀងទ្វេភាគីថ្មី ក៏នឹងត្រូវចុះហត្ថលេខា។ ...
នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ សម្តេចតេជោ បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។...