ព័ត៌មានអន្តរជាតិ

ប៉ូលីសជាច្រើននាក់ស្លាប់ និង ៣៥៣នាក់ទៀតរបួស ក្នុងការបង្ក្រាបដោយហិង្សា ទៅលើការតវ៉ាសាំងឡើងថ្លៃ ក្នុងប្រទេសកាហ្សាក់ស្ថាន

បរទេស៖ កងកម្លាំងសន្តិសុខនៅក្នុង ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ពួកគេបានសម្លាប់អ្នកបះបោរ ប្រឆាំងរដ្ឋាភិបាលជាច្រើននាក់ នៅក្នុងទីក្រុង Almaty ។ អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិយាយថា ការប៉ះទង្គិចគ្នាឈានដល់ការស្លាប់នេះ បន្ទាប់ពីក្រុមអ្នកតវ៉ាបានព្យាយាម ចូលកាន់កាប់ប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកនៃកងកម្លាំងសន្តិសុខចំនួន ១២ នាក់ត្រូវបានសម្លាប់ និង ៣៥៣នាក់ទៀត បានរងរបួសនៅក្នុងភាពចលាចល ដែលបង្កឡើងដោយការកើនឡើង ទ្វេដងនៃថ្លៃឧស្ម័នប្រេងរាវ (LPG) ។

រុស្ស៊ីកំពុងបញ្ជូនទ័ពចូលមកប្រទេស កាហ្សាក់ស្ថាន ផងដែរ តាមសំណើរបស់ ប្រធានាធិបតីកាហ្សាក់ស្ថាន ។ ពួកគេនឹងត្រូវដាក់ពង្រាយដើម្បីជួយ “ស្ថិរភាព” ប្រទេសដែលជាសមាជិកនៃ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) រួមជាមួយប្រទេសរុស្ស៊ី បេឡារុស្ស តាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអាមេនី។

ផ្ទាំងពាណិជ្ជកម្ម

CSTO បានបញ្ជាក់ថា ទាហានឆត្រយោងរុស្ស៊ី កំពុងត្រូវបានបញ្ជូន មកជាកងរក្សាសន្តិភាព ដោយមានកងទ័ពមុនគេ ដាក់ពង្រាយរួចហើយ។

សូមជម្រាបថា ការតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅពេលដែលរដ្ឋាភិបាល បានដំឡើងតម្លៃលើឧស្ម័ន LPG ដែលមនុស្សជាច្រើនប្រើ ដើម្បីចាក់សាំងរថយន្តរបស់ពួកគេ ប៉ុន្តែភាពចលាចលបានរីករាលដាល ចាប់តាំងពីពេលនោះមក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top