ព័ត៌មានអន្តរជាតិ

“ដើរឆ្ពោះទៅកាន់ អនាគតជាមួយគ្នា”:Together for a Shared Future

“ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺជាពាក្យស្លោកប្រធានបទ នៃការប្រកួតកីឡា

អូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។

ពាក្យស្លោក “ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ ពិភពលោកដែល រំពឹងទុកនូវការពួតដៃគ្នាដើរ ឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ ខណៈប្រឈមមុខនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

“ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា” គឺស៊ីសង្វាក់គ្នាកម្រិតខ្ពស់ ជាមួយនឹងបាវចនា អូឡាំពិកដែលទើបបន្ថែមថ្មី “សាមគ្គីគ្នាកាន់តែច្រើន” ព្រមទាំងសមស្រប ទៅតាមគុណតម្លៃស្នូល និងទស្សនាទានរបស់ កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក។

សូមឱ្យយើងទាំងអស់គ្នាដើរ ឆ្ពោះទៅកាន់អនាគតជាមួយគ្នា និង ណាត់ជួបគ្នានៅក្រុង ប៉េកាំងក្នុងឆ្នាំ២០២២នេះ ក្នុងសូរសៀងចម្រៀង ពាក្យស្លោកប្រធានបទ 《ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា》!

To Top