ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទុក្ខស្រីប្តីព្រាត់ ធ្វើឱ្យសម្ដេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
លោក កែវ រ៉េមី ត្រូវបានតែងតាំង ជាតំណាងកម្ពុជា ប្រចាំអាយឆា ឆ្នាំ២០២២ (Video)https://dap-news.com/national/2022/01/04/211198/ សម្តេច ហេង សំរិន ជំរុញទូតខ្មែរប្រចាំប្រទេសនានា លើកកម្ពស់ផលប្រយោជន៍ និងត្រូវរក្សា ការពារតម្លៃជាតិជាធំ (Video)https://dap-news.com/national/2022/01/04/211217/ លោក មុត ចន្ថា៖ គម្លាតរវាងលោក សុន ឆ័យ...
ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF តាមបណ្ដារាជធានី ខេត្ដបានចុះត្រួតពិនិត្យតាមទីផ្សារ ឃ្លាំងស្តុកទំនិញ និងដេប៉ូប្រេង បានដកហូតទំនិញខូចគុណភាពបានចំនួន ១៣៣.៥គីឡូក្រាម និងរកឃើញដេប៉ូប្រេង១៤ទីតាំងមិនប្រក្រតី។ តាមរយៈគេហទំព័ហ្វេសប៊ុកអគ្គនាយកដ្ឋាន ក.ប.ប បានឱ្យដឹងថា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញសាខាខេត្ដតាកែវ សាខាខេត្ដប៉ៃលិន បានចុះត្រួតពិនិត្យផ្ទះស្តុក និងចែកចាយការ៉េមមួយកន្លែងស្ថិតក្នុងស្រុកគីរីវង់...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាមួយថ្ងៃជាមួយនឹងករណីឆ្លងកូវីដ-១៩ ជាង ១លានករណីកាលពីថ្ងៃចន្ទ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងអូមីក្រុង។ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃអង្គារនេះ ប្រទេសនេះបានចុះបញ្ជីករណីដែលបានបញ្ជាក់ប្រហែល ១,០៧លានករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះដល់ជាមធ្យមជាង ៤១ម៉ឺនករណីក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកើនឡើងនេះកើតឡើងនៅពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង...
ភ្នំពេញ៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាតាមការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មក្នុងឆ្នាំ២០២១ សរុបចំនួនប្រមាណ ១០ ៥៦៧លានដុល្លាអាមេរិក ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថាយោងតាមរបាយការណ៍បឋមដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២១ កន្លងទៅនេះកម្ពុជាការទទួលផលពីផលិតកម្មដំណាំកសិកម្មមានការកើនលើសឆ្នាំ២០២០ ចំនួន ៣៣,១៥% ។ ក្នុងនោះតម្លៃទទួលបានពីការនាំចេញកសិផលមានវិញ្ញាបនបត្រមានចំនួន...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រេចដាក់ឱ្យអនុវត្ដការត្រួតពិនិត្យ និងបញ្ជាក់សំណង់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីបានឱ្យដឹងថា ដើម្បីធានាគុណភាព សន្តិសុខ សុវត្ថិភាព សំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ច្បាប់ស្ដីពីសំណង់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/ ០១៩ ចុះថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៩ បានតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ពីសារសំខាន់ក្នុង ការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ ស្ដីពីជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោក...
ខ្ញុំបានទទួលសំណួរមួយចំនួនពីយុវជនជំនាន់ក្រោយរបស់យើង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគាត់។ សំណួរខ្លះបានសួរថា “តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ? ជំនួសឱ្យការឆ្លើយសំណួរនេះ ខ្ញុំចង់សង្ខេបដំបូន្មាននិងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ។ ការឈានដល់វ័យ «យុវជន» ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន។ ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានលើកឡើងថាអង្គភាពស៊ីម៉ាក់(CMAC) នឹងដោះស្រាយបញ្ហាតំបន់គ្រាប់មីននៅសេសសល់ដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិបានប្រមាណជាង ៩០%ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហេង រតនា បានឱ្យដឹងថា តាមផែនការអង្គភាពស៊ីម៉ាក់(CMAC) ក្នុងឆ្នាំ២០២២នេះ មានគោលដៅបោសសំអាតរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់គ្រាប់យុទ្ធភណ្ឌសង្រ្គាមនានាចំនួនជិត ២០០គីឡូម៉ែត្រក្រឡា កើនឡើងជិត ៩០%ប្រៀបធៀបនឹងផែនការឆ្នាំ២០២១។...