ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ផ្ដល់នូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣ ដែលអ្នកឧកញ៉ាបានឆ្លងកាត់ផ្ទាល់ ក្នុងវ័យ២០ឆ្នាំ

ខ្ញុំបានទទួលសំណួរមួយចំនួនពីយុវជនជំនាន់ក្រោយរបស់យើង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគាត់។ សំណួរខ្លះបានសួរថា “តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ? ជំនួសឱ្យការឆ្លើយសំណួរនេះ ខ្ញុំចង់សង្ខេបដំបូន្មាននិងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ។

ការឈានដល់វ័យ «យុវជន» ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន។

ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ ជាពិសេសចែករំលែកទៅដល់យុវជនជំនាន់ក្រោយរបស់យើង។

១. សូមស្វែងរកអ្នកណែនាំ និងតម្រង់ផ្លូវជាមួយនឹងគោលដៅដែលអ្នកចង់បាន
២. សូមព្យាយាមរៀនភាសាឱ្យបានច្រើន កាន់តែច្រើន កាន់តែប្រសើរ
៣. សូមផ្តោតអារម្មណ៍១០០% លើអ្វីដែលអ្នកកំពុងធ្វើ
៤. ត្រូវហ៊ានប្រឈមនឹងហានិភ័យ ហើយដាក់ចិត្តធ្វើកិច្ចការនោះដោយមិនរុញរា
៥. រក្សាផ្នត់គំនិតមិនចុះចាញ់របស់អ្នកក្នុងការធ្វើកិច្ចការតូចធំទាំងឡាយ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់។ សូមចងចាំនូវ «មូលហេតុដំបូងបំផុត» ដែលអ្នកសម្រេចចិត្តធ្វើកិច្ចការទាំងនោះឡើងមក

៦. សូមរៀនធ្វើការសម្រេចចិត្តខ្លះៗ ហើយសាកល្បងវិនិយោគបន្តិចម្តងៗលើប្រាក់ចំណូលអកម្មផ្សេងៗ
៧. សូមប្រាប់ខ្លួនឯងនូវហេតុផលដែលអ្នកអាចធ្វើបានឱ្យបានច្រើនជាងមូលហេតុដែលអ្នកធ្វើមិនបាន
៨. សូមចងចាំថា អ្នកអាចធ្វើឱ្យមានវឌ្ឍនភាពជាច្រើនជាមួយនឹងក្តីសុបិន និងមហិច្ឆតាធំរបស់អ្នក

៩. សូមជឿជាក់លើសភាវគតិរបស់អ្នក ហើយធ្វើតាមបេះដូងរបស់អ្នក
១០. សូមស្រឡាញ់ខ្លួនឯង និងធ្វើជាអ្នកលើកទឹកចិត្តឱ្យខ្លួនឯងជានិច្ច
១១. ព្យាយាមរាប់នូវចំណុចល្អៗដែលអ្នកមាន ជំនួសឱ្យកំហុសរបស់អ្នក
១២. ធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានគ្រប់គ្រាន់លើផ្នែកឌីជីថល និងគ្រប់គ្រងហិរញ្ញវត្ថុ
១៣. ចំណុចដែលសំខាន់បំផុតនោះគឺ សូមចំណាយពេលឱ្យបានច្រើនតាមតែអ្នកអាចធ្វើបាន សម្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកបំផុត។

I have received some requests for advices from our younger generation. Some questions asked were “what are the things I wish to tell to my younger self in my 20s?” Instead of answering this question, I rather sum up my personal and professional advice from my 20s journey.

Early adulthood can be a confusing time as there are many crossroads and decisions to make. Some of you may be gearing up to soar bursting with energy and ideas, and some may feel confused, lost and still debating with themselves on their paths ahead.

I’m sure your challenges are valid, but I hope I can give you some clarities with these 13 tips which I personally crafted, specifically for our younger generation.

  1. Get yourself a mentor
  2. Learn more languages – the more, the better
  3. Give 100% focus on what you are doing
  4. Take more risks and just go for it
  5. Show up, even if you feel like giving up; always show up
  6. Make some decisions and slowly invest on passive incomes
  7. Give yourself more reasons why you can instead of why you can’t
  8. Don’t estimate the power of one mosquito in the room – you can make a difference with your big dream and ambitious
  9. Trust your instincts and follow your heart
  10. Love yourself and be your own cheerleader
  11. Count your blessings, not your flaws
  12. Obtain sufficient knowledge about digital and financial literacy
  13. Most importantly, make more time for people that matter for you the most

#KithMeng #RoyalGroup

To Top