វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានពង្រីកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ស ម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ Pfizer-BioNTech ដល់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈដែលសាលារៀនបានបើកឡើងវិញ ចំពេលមានការកើនឡើងនៃរដូវរងានៃការឆ្លងថ្មី ដែលជំរុញដោយទម្រង់ឆ្លងអូមីក្រុង ។ FDA ក៏បានកាត់បន្ថយពេលវេលា សម្រាប់ការចាក់ថ្នាំបង្ការរោគពីយ៉ាងហោចណាស់ ៦ខែបន្ទាប់ពីការបញ្ចប់នៃស៊េរីដំបូងទៅយ៉ាងហោចណាស់ ៥ខែសម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២...
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពី ថ្ងៃចន្ទ ខណៈអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំ សំខាន់របស់អង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ដែលគេស្គាល់ជាសមូហភាព ថា ជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈ បានបន្ថែម ៨៧សេន ឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៨ដុល្លារអាមេរិកក្នុងមួយធុងនៅលើផ្សារហ៊ុន New...
ភ្នំពេញ ៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាស គាំទ្រប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំអាស៊ាន ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែធ្នូ...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។ លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២៕
ប៉េកាំង៖ មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សាធារណៈរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋបារាំង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងសហរដ្ឋអាមេរិក ចាត់ទុកការជៀសវាងសង្គ្រាមរវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ជាទំនួលខុសត្រូវចម្បង។ ក្នុងសេចក្ដីថ្លែងការណ៍រួមបានឲ្យដឹងថា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ នេះបើយោងតាមគណនី Twitter ផ្លូវការរបស់លោក Zelensky ។ លោក Zelensky បានលើកឡើងថា លោកកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា ការសន្ទនាតាមទូរស័ព្ទជាមួយលោក បៃដិន...
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅលើពិភពលោក ដែលបានគ្របដណ្តប់ចំនួនប្រជាជន ច្រើនជាងគេ មានទំហំសេដ្ឋកិច្ច...
ភ្នំពេញ៖ លោក សុន ឆ័យ ជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយជាមនុស្សស្និតនឹងលោក សម រង្ស៊ី បាននិងកំពុងបង្ហាញវត្តមាន នៅកម្ពុជា ក្រោយខានឃើញវត្តមានលោក អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ ។ វត្តមានរបស់លោកនេះ ត្រូវបានលោក មុត ចន្ថា ដែលជាមនុស្សជំនិតលោក កឹម សុខា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បានប្ដេជ្ញានៅថ្ងៃចន្ទ ទី០៣ ខែមករា ថានឹងប្រើប្រាស់រយៈពេលប៉ុន្មាន ខែចុងក្រោយរបស់គាត់ក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណោះស្រាយ ការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់គាត់...