កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា បណ្តាមជណ្ឌលបោះឆ្នោត បានបិទនៅក្នុងការបោះឆ្នោតសកល លើកទី១៥ របស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះ ដោយមានបេក្ខជនជាង៩០០នាក់ បានប្រកួតប្រជែងដណ្តើម យកកន្លែងមួយនៅក្នុងសភា ដែលមាន២២២ អាសនៈរបស់ប្រទេសនេះ ។ ការបោះឆ្នោតសម្រាប់អាសនៈចំនួន២គឺ Padang...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន២៥៩នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ១៧៦នាក់ ធៀបនឹងថ្ងៃសុក្រ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។ ការឆ្លងថ្មីនេះ បានធ្វើឱ្យចំនួនសរុប របស់ប្រទេសនេះឡើង ដល់១១.៥១១.១៧៨នាក់...
បរទេស ៖ ប្រទេសបារាំង គួរតែឈប់គាំទ្រ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បន្ទាប់ពីគាត់ស្ទើរ តែញុះញង់ ឱ្យមានជម្លោះ ជាសកលដោយការចោទប្រកាន់ថា ការបំផ្ទុះដ៏ខ្លាំងក្លា នៅក្នុងទឹកដីប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូ គឺបណ្តាលមកពី មីស៊ីលរុស្ស៊ី, នេះបើតាមលោក Nicolas Dupont-Aignan ដែលជាអតីតបេក្ខជន ប្រធានាធិបតីបារាំង...
កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការបោះឆ្នោតសកលលើកទី១៥ ហៅកាត់ (GE15) របស់ប្រទេសម៉ាឡេស៊ី បានធ្វើឱ្យមានសេណារីយ៉ូសភា ដោយក្រុមចម្រុះ គឺបក្ស Pakatan Harapan (PH) និង Perikatan Nasional...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបេក្ខជនសម្ព័ន្ធ Gerakan Tanah Air (GTA) និងលោក Mahathir Mohamad បានបរាជ័យ ក្នុងការការពារអាសនៈនៅ Langkawi របស់គាត់ នេះបើយោងតាម លទ្ធផលបោះឆ្នោតផ្លូវការ បានប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យនេះ ។ បុរសវ័យ៩៧ឆ្នាំរូបនេះ ត្រូវបានចាញ់ក្រុម Perikatan Nasional (PN) ដែលមានលោក Mohd Suhaimi Abdullah ដែលបានទទួលសំឡេងគាំទ្រ ១៣.៥១៨ ក្នុងចំណោម២៥.៤៦៣សំឡេង ។ ទិន្នន័យរបស់គណៈកម្មាធិការ រៀបចំការបោះឆ្នោត បានបង្ហាញថា លោកបណ្ឌិត Mahathir ទទួលបានសំឡេងគាំទ្រ ចំនួន៤.៥៦៦ ហើយបានបាត់បង់ការរក្សាអាសនៈ របស់គាត់ ។ គាត់បានបញ្ចប់ ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងការប្រជែងគ្នា ។ គួរបញ្ជាក់ថា នេះជាការបរាជ័យ ក្នុងការបោះឆ្នោតលើកដំបូង របស់លោកបណ្ឌិត Mahathir ក្នុងរយៈពេល៥៣ឆ្នាំ កន្លងមកនេះ ។ នៅក្នុងការបោះឆ្នោតសកលចុងក្រោយ លោកបណ្ឌិត Mahathir បានឈ្នះអាសនៈនៅ Langkawi ទៅលើ Parti Keadilan Rakyat (PKR) ដោយយកឈ្នះបេក្ខជន Barisan Nasional (BN) លោក Datuk Nawawi Ahmad និងលោក Zubir Ahmad នៃ PAS ដោយមានសំឡេងភាគច្រើន ៨.៨០៣ ។...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក នឹងជួយប្រទេសថៃឡង់ដ៏ ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ តាមរយៈម៉ាស៊ីនរ៉េអាក់ទ័រតូចៗ ប្រភេទថ្មី ដែលជាផ្នែកនៃកម្មវិធី ដែលមានគោលបំណង ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ សេតវិមានបានឲ្យដឹងថា ជំនួយនេះគឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម ហៅថា “Net Zero World Initiative” របស់ខ្លួន ដែលជាគម្រោង ដែលបានចាប់ផ្តើម នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Glasgow កាលពីឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចាប់ដៃគូ ជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីលើកកម្ពស់ថាមពលស្អាត ។ ប្រទេសថៃឡង់ដ៏ មិនមានថាមពលនុយក្លេអែរនោះទេ ដោយអារម្មណ៍សាធារណៈ ចំពោះបញ្ហានេះបានហក់ឡើង បន្ទាប់ពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ា ក្នុងឆ្នាំ២០១១ នៅក្នុងប្រទេសជប៉ុន ។ សេតវិមានបានឲ្យដឹងថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេស ដល់ប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍនៃម៉ាស៊ីន រ៉េអាក់ទ័រម៉ូឌុលតូចៗ ដែលផលិតដោយរោងចក្រ និងចល័ត ។ រ៉េអាក់ទ័របែបនេះ ជាទូទៅត្រូវបានចាត់ទុកថា មានសុវត្ថិភាពជាង ដោយសារម៉ាស៊ីនទាំងនោះមិនត្រូវការអន្តរាគមន៍ពីមនុស្ស ដើម្បីបិទនៅពេលមានអាសន្ន ។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលធ្វើដំណើរជាមួយលោកស្រី Harris បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងពិតជាទន្ទឹងរង់ចាំ ធ្វើការជាមួយប្រទេសថៃឡង់ដ៏ ដើម្បីទាញយកអត្ថប្រយោជន៍ ពីម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូចៗ និងប្រភពថាមពលស្អាតដែលអាចទុកចិត្តបាន” ។ សេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា អ្នកជំនាញអាមេរិក នឹងធ្វើការជាមួយប្រទេសថៃឡង់ដ៏លើការដាក់ពង្រាយម៉ាស៊ីនរ៉េអាក់ទ័រ ដែលនឹងមាន “ស្តង់ដារខ្ពស់បំផុតនៃសុវត្ថិភាព សុវត្ថិភាព និងការមិនរីកសាយភាយ” និងមានអំនួតតាមរយៈទីតាំងដីតូចជាងជម្រើសផ្សេងទៀត ។ គូប្រជែងរបស់សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ក៏ដូចជាអាហ្សង់ទីន ក៏កំពុងអភិវឌ្ឍរ៉េអាក់ទ័រម៉ូឌុលតូចៗ ដែលជាគំរូដើម ដែលស្ថិតក្នុងដំណាក់កាលរចនានៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
CNA៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរខណៈដែលលោក បានត្រួតពិនិត្យការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីបថ្មី របស់ប្រទេសនេះ ។ គេបានដឹងថា ប្រទេសឯកោនេះ បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការព្រមានអំពី “ការឆ្លើយតប ដោយយោធាដ៏ខ្លាំងក្លា” ចំពោះក្រុងវ៉ាស៊ីនតោន ដែលបង្កើនវត្តមានសន្តិសុខ ក្នុងតំបន់របស់ខ្លួន រួមទាំងទ្រព្យសម្បត្តិ នុយក្លេអ៊ែរផងដែរ ។ ការចូលរួមទីតាំង ជាមួយកូនស្រីរបស់គាត់ ជាលើកដំបូង លោក គីម បានលើកឡើងថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការជំរុញឱ្យមានគោលនយោបាយអរិភាព បានជំរុញឱ្យប្រទេសរបស់គាត់ “បង្កើនល្បឿនយ៉ាងខ្លាំង ក្នុងការពង្រឹងការទប់ស្កាត់ នុយក្លេអ៊ែរដ៏លើសលប់របស់ខ្លួន” ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានផ្សព្វផ្សាយថា “លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងឱឡារិកថា ប្រសិនបើសត្រូវនៅតែបន្តការគំរាមកំហែង គណបក្ស និងរដ្ឋាភិបាលរបស់យើងនឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះនុយក្លេអ៊ែរ ជាមួយនឹងអាវុធនុយក្លេអ៊ែរ និងការប្រឈមមុខដាក់គ្នាទាំងស្រុង” ។ ទីភ្នាក់ងារ KCNA បានផ្សាយថា ការបាញ់បង្ហោះមីស៊ីល Hwasong-17 ICBM គឺជាផ្នែកមួយនៃ “យុទ្ធសាស្ត្រកសាងការពារអាទិភាពកំពូល” របស់កូរ៉េខាងជើង ក្នុងគោលបំណងកសាង “ការទប់ស្កាត់នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត និងដាច់ខាត” ដោយហៅមីស៊ីលនេះថា “អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតក្នុងពិភពលោក” ។ ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា មីស៊ីលនេះបានហោះបានចម្ងាយ ជិត១.០០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល៦៩នាទី និងឈានដល់កម្ពស់អតិបរមា ៦.០៤១ឡូម៉ែត្រ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានផ្សាយថា អាវុធនេះអាចធ្វើដំណើរបានចម្ងាយ ១៥.០០០គីឡូម៉ែត្រ ដែលគ្រប់គ្រាន់ដើម្បីទៅដល់ទ្វីបអាមេរិក ៕
យប់ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn នៅព្រះបរមរាជវាំងបាងកក។ លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ ឆ្នាំនៃការដែលចិន និងថៃ បង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ...
នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ បានបើកធ្វើនៅក្រុងបាងកករបស់ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ ដោយថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើងថា《ការរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ យ៉ាងអង់អាចក្លាហាន ដើម្បីកសាងសហគមន៍ វាសនារួមរបស់អាស៊ីប៉ាស៊ីហ្វិក》។ លោក Xi Jinping បានលើកឡើងថា មានសុភាសិតមួយនៅប្រទេសថៃដែលថា “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង”។ យើងបានរួមគ្នា សាបព្រួសគ្រាប់ពូជ នៃទស្សនទានរបស់ក្រុង Putrajaya ដូច្នេះត្រូវដាំដុះ ដោយម៉ត់ចត់និងថែរក្សារួមគ្នា ដើម្បីពូនជ្រំផ្កានៃវិបុលភាព នៃការអភិវឌ្ឍរួមនៅអាស៊ីប៉ាស៊ីហ្វិក! លោក Xi Jinping បានលើកឡើងសុភាសិតថៃឃ្លានេះ មានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច? គឺការទទួលបានលទ្ធផលជាផ្លែជាផ្កា អាស្រ័យទៅលើការពូនជ្រំ ដោយដីមានជីជាតិ ហើយការដាំដុះដីមានជីជាតិអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់សមាជិកទាំងអស់ នៃគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ សុភាសិតថៃ “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង” មានន័យស្រដៀងនឹងសុភាសិតចិនថា “បើដាំឪឡឹកនឹងបានផ្លែឪឡឹក បើដាំសណ្តែកនឹងបានសណ្តែក”។ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC បានអនុម័តទស្សនទាន ក្រុង Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយ ប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបតិតការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវ ជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិក ពិតជានឹងទទួលបាន លទ្ធផលជាផ្លែផ្កា និងបង្កើត “អច្ឆរិយៈអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិន ក៏នឹងបន្តបញ្ជាក់តាមរយៈ ប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍ ដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕
ប៉េកាំង៖ បេសកជនចិនបានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងការប្រើប្រាស់ថវិកា របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) សម្រាប់សកម្មភាពការពារ ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរក្រោម AUKUS ដែលជាសកម្មភាពជាក់ស្តែង នៃការសាយភាយនុយក្លេអ៊ែរ។ លោក Wang Qun តំណាងអចិន្ត្រៃយ៍ របស់ចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាភិបាលរបស់ IAEA...