នាពេលថ្មីៗកន្លងទៅនេះ លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងថា អង់គ្លេសនិងប្រទេសម៉ូរីសបានសម្រេចចិត្តចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ហើយរំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមឆ្នាំក្រោយខាងមុខនេះ ។ ការសម្តែងអាកប្បកិរិយារបស់អង់គ្លេសបែបនេះត្រូវមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់ជំរុញការដោះស្រាយការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ។ យ៉ាងណាមិញ ទោះបីជាអង់គ្លេសមានឆន្ទៈក្នុងការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ក្តី គិតមកទល់បច្ចុប្បន្ននេះ ក៏មិនគួរភ្លេចប្រជុំកោះ Malvinas ដែលនៅតែទន្រ្ទានកាន់កាប់ដោយខុសច្បាប់ដដែល ហើយក៏គួរតែធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ...
ភ្នំពេញ៖ នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត សំពះព្រះខែ ភូមិព្រៃស្នួល ទទួលបានភ្ញៀវ ចូលរួមលេងកម្សាន្ដ ប្រមាណជា ២ពាន់នាក់ ខណៈ វត្តមាន លោក អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួម ជាអធិបតីភាពក្នុងពិធីនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព លោក អ៊ូច...
កាលពីជាង ៤០ ឆ្នាំមុន ប្រទេសចិនបានដាក់ចេញគោលនយោបាយជាតិដែលបានកែប្រែជោគវាសនារបស់ប្រទេសជាតិចាប់ពីពេលនោះមក ពោលគឺ«កំណែទម្រង់និងបើកទូលាយ» ។ កាលនេះ លោក តេង ស៊ីវភីង ដែលត្រូវស្គាល់ថាជា«អគ្គវិស្វករ»នៃកំណែទម្រង់និងបើកទូលាយជាតិចិនបានលើកឡើងថា ៖ «ប្រទេសយើងក្រពេកហើយ អន់ថយពេកហើយ អ៊ីចឹងប្រសិនបើយើងមិនកំណែទម្រង់ទេ នោះបុព្វហេតុទំនើបកម្មនិងបុព្វហេតុសង្គមនិយមរបស់យើងនឹងត្រូវផុតរលត់» ។ ចាប់តាំងពីពេលនេះមក ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសសង្គមនិយមដ៏ធំបំផុតលើពិភពលោកមួយនេះបានចាប់ផ្តើមតភ្ជាប់ជាមួយពិភពលោកដោយម្ចាស់ការ ។ កំណែទម្រង់និងបើកទូលាយរបស់ចិនបានបំផុសយ៉ាងខ្លាំងក្លាចំពោះប្រឌិតញាណរបស់មហាជន និងសមត្ថភាពផលិតកម្មក្នុងសង្គម...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន នានា បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានធ្វើឡើងនៅវិមានឯករាជ្យ ក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៩(៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២២)។ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ២០២២នេះ ត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៩ នៃកងយោពលខេមរភូមិន្ទហើយក្នុងថ្ងៃទី៩វិច្ឆិកាស្អែក ប្រទេសកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ...
ភ្នំពេញ៖សម្តេចហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីវៀតណាមមកកម្ពុជា មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរតែ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យទៀតផង។ ការអះអាងនេះខណៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោក ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោក ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក ផាម មិញជីញ...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញព័ត៌មាន បឋមមុននេះបន្តិច ថាមានករណីអគ្គិភ័យឆាបឆេះ រថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក Rang Rover ដែលកំពុងស្ថិតនៅតាមបណ្ដោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតនៅភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចន្លោះគីឡូលេខ ៥៦ ។...
ញូវយ៉ក ៖ ការប៉ុនប៉ងចាប់ពង្រត់ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi គឺជាទង្វើដ៏សាហាវឃោរឃៅ និងគួរឱ្យស្អប់ខ្ពើម ដែលឆ្លុះបញ្ចាំង ពីវប្បធម៌នយោបាយ របស់សហរដ្ឋអាមេរិក ដែលកាន់តែពុល ហើយក៏ឆ្លុះបញ្ចាំង ពីប្រជាជាតិ ដែលដឹកនាំប្រទេសអភិវឌ្ឍន៍ ក្នុងអំពើឃាតកម្មផងដែរ។ អត្ថបទនិពន្ធដោយ Michael R. Bloomberg ដែលជាស្ថាបនិក...
បរទេស ៖ រដ្ឋាភិបាល និងក្រុមប្រឆាំង របស់ប្រទេសអ៊ីតាលី បានឌឺដងពាក្យសម្តី លើការដឹកជញ្ជូន អាវុធសម្រាប់ទីក្រុងគៀវ បន្ទាប់ពីបាតុកម្មដ៏ធំ នៅទីក្រុងរ៉ូម កាលពីចុងសប្តាហ៍ បានអំពាវនាវឱ្យមានសន្តិភាព និងការទូតនៅអ៊ុយក្រែនជំនួសវិញ ។ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Guido Crosetto បានហៅអតីតនាយករដ្ឋមន្ត្រី Giuseppe Conteថាជា “ការសម្លុត អ្នកជិតខាង”...