សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍” ដែល ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ អាស៊ានបានកសាងសហគមន៍ ប្រកបដោយបរិយាប័ន្ន យ៉ាងពិតប្រាកដ ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ក៏បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឲ្យគ្រួសារអាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីយ៉ាងស្អិតរមួត នៃ “ការរួបរួមគ្នា”ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយការរក្សាបាននូវស្មារតីអាស៊ានខាងលើនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យបន្តទៅទៀតពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គម ដើម្បីផ្ដល់កិច្ចគាំពារ ឲ្យកាន់តែប្រសើរឡើងថែមទៀតដល់កម្លាំងពលកម្ម ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការធានានូវសុខុមាលភាព លើការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ...
គៀវ ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អ៊ុយក្រែននឹងទទួលបានជំនួយផ្នែកយោធា និងមនុស្សធម៌ថ្មី ពីប្រទេសអេស្ប៉ាញ នាពេលឆាប់ៗនេះ។ នៅក្នុងសន្និសីទ សារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេស អេស្ប៉ាញ លោក Jose Manuel Albares លោក...
បរទេស ៖ មន្ត្រីអាមេរិកពីររូបបានប្រាប់ CBS News ថា មេដឹកនាំយោធា ជាន់ខ្ពស់រុស្ស៊ី បានពិភាក្សា កាលពីខែមុនអំពីរបៀប និងពេលវេលា ដែលពួកគេអាចប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីអាមេរិកទាំង២រូប...
At the end of last year, port congestion caused severe disruptions in global supply chains,, and most stores were out of stock...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីតួគី លោក Rcep Tayyip Erdogan និងសមភាគីលោក Volodymry Zenelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការពិភាក្សាគ្នា ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀង នាំចេញធញ្ជាជាតិ របស់អ៊ុយក្រែន អាចត្រឡប់មកវិញ តាមច្រកសមុទ្រខ្មៅ ដែលរុស្សី បានប្រកាសបិទ...
ម៉ិកស៊ីកូ ៖ ប្រទេសម៉ិកស៊ិក បានថ្កោលទោសការបដិសេធ របស់សហរដ្ឋអាមេរិក ក្នុងការដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម រយៈពេល ៦ទសវត្សរ៍ របស់ខ្លួនប្រឆាំងនឹងគុយបា បើទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់សហគមន៍ អន្តរជាតិឱ្យបញ្ចប់ការ ដាក់ទណ្ឌកម្មក៏ដោយ។ ក្នុងអំឡុងសម័យ ប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលកំពុងសិក្សាលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គុយបា ដើម្បីដកការហ៊ុមព័ទ្ធ តំណាងអចិន្ត្រៃយ៍របស់ម៉ិកស៊ិកប្រចាំអង្គការ សហប្រជាជាតិ...
បរទេស ៖ អ្នកនាំពាក្យ របស់សេតវិមាន លោក John Kirby កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា សហរដ្ឋអាមេរិកនៅមិនទាន់ឃើញ មានសញ្ញាណាមួយ ដែលអាចបញ្ជាក់បានថា រុស្សីកំពុងត្រៀមខ្លួន ក្នុងការប្រើប្រាស់គ្រាប់ក្បាល នុយក្លេអ៊ែរនៅក្នុង ជម្លោះក្នុងប្រទេស អ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានបន្ថែមដែរថា អាមេរិកនៅតែពិចារណាករណីនេះថា...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើង និងព្យាករណ៍ថា យោធារបស់អាមេរិក ដែលសិ្ថតនៅក្នុងប្រទេសប៉ូឡូញ បណ្តោះអាសន្ននោះនឹង បន្តរស់នៅទីនោះរយៈពេលយូរ បន្ថែមទៀត ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ដោយលោក Biden ក្នុងកិច្ចប្រជុំមួយនៅសេតវិមាន ប៉ុន្តែលោកប្រធានាធិបតី មិនបានធ្វើការបញ្ជាក់...
ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អគុណភាព នៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិ សេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេច បាននូវគោលដៅអព្យាក្រឹតភាព កាបូនត្រឹមឆ្នាំ ២០៥០។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB...