សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា សហព័ន្ធពិភពលោកតំណាងឱ្យ បុគ្គលិកសេវាសាធារណៈ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសុខាភិបាល ជាច្រើននាក់រហូតដល់ ៤.៥០០នាក់ បានស្លាប់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលកំពុងធ្វើការដើម្បីសង្គ្រោះជីវិត ក្នុងអំឡុងពេលរាតត្បាត ។ ក្នុងចំណោមជនរងគ្រោះទំាងនោះ គឺមានគិលានុបដ្ឋាយិកា ចំនួន១.១៨៤នាក់ ហើយ៨នាក់ក្នុងចំណោម១០នាក់ជាស្ត្រី...
ភ្នំពេញ៖ ប្រតិបត្តិការរុករកសពដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ហើយ ខណៈសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ដោយមានសិស្សានុសិស្សឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឱ្យសិស្ស១១នាក់ស្លាប់ និង៤នាក់ត្រូវបានសង្រ្គោះ៕
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.៥៨៣ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បើធៀបនឹងរយៈពេល២៤ម៉ោងមុន ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៥.០៧៦.២៣៩នាក់ ។ ករណីផ្ទុកជំងឺប្រចាំថ្ងៃបានធ្លាក់ចុះ ពី២៦.៩៥៧នាក់ កាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន២២.២៨៩នាក់ កាលពី១សប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់...
រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មhttps://dap-news.com/national/2022/10/14/285138/ កម្ពុជា រក្សាសន្តិភាពពេញលេញ ទោះក្រុមប្រឆាំងជ្រុលនិយម បង្កហានិភ័យលើសេដ្ឋកិច្ច រយៈពេល ៥ឆ្នាំមកនេះhttps://dap-news.com/national/2022/10/14/285159/ សម្ដេចតេជោ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព ក្នុងឧប្បទ្ទវហេតុលិចទូកដឹកសិស្ស នៅស្រុកលើកដែកhttps://dap-news.com/national/2022/10/14/285168/ គយ ពន្យារពេលបង់ពន្ធ លើរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ ក្នុងប្រទេស...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ការិយាល័យរបស់លោកបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានវាយប្រហារទីក្រុងគៀវ និងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan នៅទីក្រុងឡាអេ អគ្គរដ្ឋអាជ្ញា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយអង្គការណាតូជាច្រើនប្រទេស បានប្រកាសសន្យាក្នុងការបញ្ជូនអាវុធទំនើបៗ ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធការពារដែនអាកាសមកឲ្យ ប្រទេសអ៊ុយក្រែនបន្ថែមទៀតបន្ទាប់ពីការវាយ ប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរុស្សីកាលពីប៉ុន្មានថ្ងៃមុនមក។ អាវុធទំនើបនិងចាំបាច់ទាំងនោះ ត្រូវបានគេមើលឃើញថាបានសន្យាប្រគល់ ឲ្យដោយមហាអំណាចនៅណាតូដូចជាប្រទេសអង់គ្លេស ប្រទេសកាណាដាប្រទេសបារាំងនិង ប្រទេសហូឡង់ជាដើមដែលរួមមានទាំង មីស៊ីលប្រព័ន្ធរ៉ាដាជាដើមប៉ុន្តែនៅ ក្រោយការសន្យាដោយអាមេរិកនិងអាល្លឺម៉ង់បន្តិច។ គួរឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ បណ្តាសមាជិកអង្គការណាតូទាំងនោះត្រូវបាន ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំង៥០ប្រទេសបានចូលរួម ប្រជុំគ្នានៅឯទីស្នាក់កណ្តាលរបស់អង្គការដែលមានទីតាំង នៅក្នុងទីក្រុងប្រ៊ូស៊ែល។ រំលឹកដែរថាអ៊ុយក្រែនបានអះអាងថារុស្សីបានបើកការវាយប្រហារដោយមីស៊ីលក្នុងចំនួនដល់ទៅជាង១០០គ្រាប់ស្រោចមកលើតំបន់ជាច្រើនរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារដើមសប្តាហ៍និងបានហៅ ទៅចំគោលដៅជាច្រើនដូចជារោងចក្រថាមពហេដ្ឋារចនាសម្ព័ន្ធសំខាន់...
ភ្នំពេញ ៖ ធនាគារធំៗចំនួន៥នៅកម្ពុជា សម្រេចចិត្ដ បោះទុនវិនិយោគរួមគ្នា ក្នុងទឹកប្រាក់ ចំនួន២៣លានដុល្លារ លើការងារសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល ។ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅអគារ Elysee នាទីក្រុងកោះពេជ្រ បានធ្វើពិធីចុះហត្ថលេខា រវាងក្រុមហ៊ុនOverseas Cambodian InvestmentCorporation(OCIC),Cambodia...
(ភ្នំពេញ) ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖ ថ្មីៗនេះអ្នកនិយមប្រើប្រាស់ស្មាតហ្វូនកំពុងតែស្វែងរកស្មាតហ្វូនកម្រិតថវិកាដែលមានគុណភាពខ្ពស់ អាចបំពេញរាល់តម្រូវការដែលចង់បានដូចជា ថតរូបបានច្បាស់ស្អាត ល្បឿនដំណើរការលឿន កម្លាំងថាមពលថ្មខ្លាំង ប្រើបានយូរ..! និយាយពីចំណុចទាំងនេះត្រូវម៉ាច់តែម្ដង…Samsung Galaxy A04s ស៊េរីថ្មី មានសមត្ថភាពខ្ពស់ទាំងកាមេរ៉ាថតរូប អេក្រង់ធំ ដំណើរការលឿន ថាមពលថ្មកាន់បានយូរ និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…អាចឱ្យអតិថិជន មើលវីដេអូ លេងហ្គេម ហ្វេសប៊ុក...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ បានចូលរួមអបអរសាទរចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគុណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តអារញ្ញិការាម ដែលត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រទានគោរមងារជា ព្រះទេពមុនី...
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារតាមរបៀបដែលអ្នកចង់បាន? តើអ្នកចង់ដឹងពីរបៀបបង្កើតបទពិសោធអនឡាញដែលអ្នកសាកសមនឹងទទួលបានដែរឬទេ? តើអ្នកចង់មានលទ្ធភាពអាចជ្រើសរើសបានថា តើអ្នកណាអាចមើលឃើញអ្វីដែលអ្នកបានបង្ហោះដែរឬទេ? បើដូច្នេះមែន អ្នកប្រហែលជាចង់តាមដានយុទ្ធនាការសុវត្ថិភាពថ្មីរបស់ Meta Cambodia ហើយ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើនសុវត្ថិភាពអនឡាញ និងគ្រប់គ្រងមាតិការបស់ពួកគេ។ យុទ្ធនាការដែលចាប់ផ្តើមនៅខែតុលារហូតដល់ខែវិច្ឆិកានេះ ធ្វើឡើងក្រោមប្រធានបទ #ThisGirlCan។ យុទ្ធនាការ #ThisGirlCan មានគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើតបរិយាកាសសុវត្ថិភាពដែលពួកគេមានអារម្មណ៍ជឿជាក់លើការចែករំលែកមាតិការបស់ពួកគេ និងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ Meta Cambodia...