ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានឃុំខ្លួនជនជាតិរុស្ស៊ីចំនួន៥នាក់ និងពលរដ្ឋអ៊ុយក្រែនចំនួន៣ នាក់ និងអាមេនី ជុំវិញការបំផ្ទុះដែលបានបំផ្លាញស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ខាងFSB បានឲ្យដឹងថា ការផ្ទុះនេះត្រូវបានរៀបចំឡើង...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃអង្គារ បានជ្រើសរើសរដ្ឋចំនួន១៤ ចូលទៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីបន្តសមាជិកដែលបានចាកចេញ ។ តាមរយៈសន្លឹកឆ្នោតសម្ងាត់ អាល់ហ្សេរី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង ស៊ូដង់ (សម្រាប់អាហ្វ្រិក) បង់ក្លាដែស កៀហ្ស៊ីស៊ីស្ថាន ម៉ាល់ឌីវ វៀតណាម (សម្រាប់អាស៊ីប៉ាស៊ីហ្វិក)...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១៩៦នាក់ នៅថ្ងៃពុធនេះ ពោលគឺថយចុះចំនួន ៣០នាក់ បើធៀបនឹងថ្ងៃអង្គារ នេះបើយោងតាមក្រសួងសុខាភិបាល របស់វៀតណាមបានឲ្យដឹងដូច្នេះ ។ ក្រសួងបានបន្តឲ្យដឹងថា ក្នុងចំណោមករណីថ្មី មាន២ករណីត្រូវបាននាំចូល ហើយនៅសល់ទាំងអស់ គឺអ្នកឆ្លងក្នុងស្រុក ។ ការឆ្លងដែលបានរាយការណ៍ថ្មី...
បរទេស៖ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវ កាលពីថ្ងៃអង្គារទៅប្រទេសលោកខាងលិច ដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីជួយទីក្រុងគៀវ បង្កើត “ខែលការពារអាកាស” បន្ទាប់ពីមានការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky ដែលបានប្រាប់ក្រុមប្រទេស...
ភ្នំពេញ៖ ក្រសួអប់រំយុវជន និងកីឡាបានបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់យុវជន ដើម្បីឱ្យពួកគេចៀសឆ្ងាយ ពីគ្រឿងស្រវឹងគ្រប់ប្រភេទ ។ នេះបើតាមការបញ្ជាក់ពី លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពេលដែលលោកស្រី អញ្ជើញជាគណៈអធិបតី និងជាមេប្រយោគផ្តល់ពិន្ទុ ដល់បក្ខជនបក្ខនារី...
ប្រទេសចិន ឈានចូលប្រទេសបែបនវានុវត្តន៍ កម្លាំងចលករមកពីនវានុវត្តន៍ កាន់តែខ្លាំងក្លាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារុងរឿង នោះប្រជាជាតិរុងរឿង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខ្លាំងក្លា នោះប្រទេសជាតិខ្លាំងក្លា។ តាំងពីសមាជកបក្សកុម្មុយនីស្តចិន លើកទី១៨មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកភាពឯករាជ្យម្ចាស់ការ ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍប្រទេស ជំរុញឱ្យអនុវត្តយុទ្ធសាស្រ្ត អភិវឌ្ឍប្រទេស តាមរយៈការអប់រំ និងវិទ្យាសាស្រ្ត...
ពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តស្តីពីការអប់រំកុមារី និងស្រ្តី ឆ្នាំ២០២២ នៃអង្គការយូណេស្កូ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១១ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាបេសកជនពិសេស ខាងការជំរុញការអប់រំកុមារី និងស្រ្តី នៃអង្គការយូណេស្កូ បានថ្លែងសុន្ទរកថា ដើម្បីអបអរសាទរការបើកធ្វើពិធីនេះ។ លោកស្រី...
ភ្នំពេញ៖ ជនជាប់ចោទកូរ៉េខាងត្បូងម្នាក់ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះជាសាធារណៈ ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ប្រមាណ ១៤០០០០ (១៤ម៉ឺន) ដុល្លារអាមេរិក ពីបុរសកូរ៉េខាងត្បូងម្នាក់ ដែលត្រូវជាមិត្តភក្តិ និងដៃគូរកស៊ីជាមួយគ្នា តាមរូបភាពយកលុយពីជនរងគ្រោះ យកទៅរត់ការដើម្បីដោះលែងបងប្រុស របស់ជនរងគ្រោះ ដែលត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលអន្តរជាតិ...
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...