ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ទទូចសុំឱ្យប្រទេសលោកខាងលិច បង្កើតប្រព័ន្ធការពារ ដែនអាកាសការពារអ៊ុយក្រែន

បរទេស៖ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវ កាលពីថ្ងៃអង្គារទៅប្រទេសលោកខាងលិច ដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីជួយទីក្រុងគៀវ បង្កើត “ខែលការពារអាកាស” បន្ទាប់ពីមានការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky ដែលបានប្រាប់ក្រុមប្រទេស G7 ដែលជាប្រទេសអ្នកមានថា “មនុស្សរាប់លាននាក់នឹងដឹងគុណ” សម្រាប់ជំនួយការពារការ វាយប្រហារពីលើអាកាស និងបានព្រមានថា រុស្ស៊ី “នៅតែមានកន្លែងសម្រាប់ បង្កើនការវាយប្រហារបន្ថែមទៀត” បន្ទាប់ពីការបាញ់មីស៊ីល ដ៏បង្ហូរឈាមកាលពីថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន។

បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីហើយ ទីក្រុងវ៉ាស៊ីនតោនបានសន្យាថា នឹងបង្កើនការដឹកជញ្ជូនប្រព័ន្ធការពារ ដែនអាកាសទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសអាល្លឺម៉ង់បានសន្យាថា នឹងផ្តល់ “នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” នៃខែលការពារមីស៊ីលប្រភេទ Iris-T ដំបូងគេ ដែលត្រូវបានគេរាយការណ៍ថា មានសមត្ថភាពការពារទីក្រុងមួយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top