ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងផ្សាររុង រឿង (OCIC) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៦ តុលានេះ ប្រជាពលរដ្ឋបានលើកឡើង ពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយ បញ្ហាបើកផ្លូវសាធារណៈ ស្នើឲ្យអាជ្ញាធរលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀនជាដើម ត្រូវបានសោះស្រាយ ជាច្រើនជូនប្រជាពលរដ្ឋ ។ ក្នុងវេទិកាសាធារណៈ...
លោកស្រីបណ្ឌិត ជា វណ្ណី សាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យនានា នៃប្រទេសកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ តុលា ២០២២ ដែលជាថ្ងៃរម្លឹកទិវាគ្រូបង្រៀនថា ក្នុងនាមលោកស្រី គឺជាគ្រូបង្រៀនម្នាក់ លោកស្រី ពិតជាសប្បាយរីករាយណាស់ ចំពោះការប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ដោយសារតែទិវានេះ គឺជាការគោះជួង ឲ្យយុវជន សិស្សានុសិស្ស បានស្គាល់ពីគុណតម្លៃ...
ព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិក បានប្រារព្ធធ្វើនៅទីលានTian Anmen ក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអស់មានអ្នកក្រុង ចំនួន២សែន១ម៉ឺន ៨ពាក់នាក់ បានទៅទស្សនាពិធីបង្ហូតទង់ជាតិ នៅទីលានTian Anmen នៅពេលព្រឹកព្រលឹម នេះក៏ជាកិច្ចចាប់ផ្តើមនៃវិស្សមកាល ថ្ងៃបុណ្យជាតិ ដែលត្រូវគេហៅថាសប្តាហ៍មាសផងដែរ ។ ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិ វិថីតូចធំ សហគមន៍និងសួនច្បារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧នាក់ទៀត ខណៈជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១៣៧ ៩០៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៧៧៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC ប្រទេសថៃ នៅពាក់កណ្ដាលខែក្រោយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២...
ភ្នំពេញ៖ ដើម្បីជាធាតុចូលក្នុងការចែករំលែក នូវការគិត និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដល់សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» លើការពិភាក្សាពីការស្តារ កម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ ។ អនុសាសន៍ចំនួន៧ចំណុច រួមមាន៖ ១៖ បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគ...
ភ្នំពេញ៖ គណៈកម្មការរៀបចំ ការប្រឡងរាជធានីភ្នំពេញ បានជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡង សុំចុះឈ្មោះចូលរួម នៅក្នុងការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ត្រូវទៅមើលឈ្មោះ លេខតុ លេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំណូមពរដល់ បណ្ដាគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលទាំងអស់ កុំចាត់ទុក «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា គឺជាល្បែងទាញយកសន្លឹកឆ្នោត នៅឆ្នាំ២០២៣។ សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃប្រេង ដែលទើបតែធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។ សម្ព័ន្ធប្រេងបានសម្រេចកាត់បន្ថយទិន្នផលសរុបរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃពីទិសដៅផលិតនៅខែសីហារបស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣៣ ។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ ដែលត្រូវបានប៉ាន់ ប្រមាណដោយអង្គការ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធីបតីរុស្សីលោក Vladimir Putin បានប្រកាសយ៉ាងច្បាស់លាស់ថា នឹងថែរក្សាស្ថេរភាពឲ្យបានតឹងរឹង ចំពោះតំបន់ទាំង៤ដែលបាន កាត់ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ការប្រកាសដោយប្រធានាធិបតីរុស្សីលើកនេះ ធ្វើឡើងនៅក្រោយពេលដែលរុស្សីបានដំណើរការនៃការ បោះឆ្នោតប្រជាមតិជូនតំបន់ចំនួន៤ដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson សម្រេចផ្តាច់ខ្លួន ចេញពីអ៊ុយក្រែនកាលពីសប្តាហ៍ មុនបានដោយជោគជ័យទោះ បីជាមិនទាន់មានការ ទទួលស្គាល់ពីអន្តរជាតិក្តី។...