ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់បានឱ្យដឹងថា “ការបង្កើតមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២” បានបើកឱកាសឱ្យសិល្បករបញ្ចេញសមត្ថភាព ព្រមទាំងបានចូលរួមថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ថ្លែងក្នុងកម្មវិធីបើក មហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព”ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា មុខសញ្ញាណាដែលជឿតាមការឃោសនា របស់មេខ្លោងនៅក្រៅប្រទេស កុំឲ្យសងលុយធនាគារ គឺត្រូវធ្វើការរឹបអូសទ្រព្យសម្បត្តិមុនគេ ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣,៨៦៦នាក់ នាព្រឹកថ្ងៃទី៣ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានអ្នកខ្លះសន្យាថា...
ឡុងដ៌៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានស្វែងរកការធានាដល់ប្លុកអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាមិនទំនងក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ អ៊ុយក្រែននោះ។ ប៉ុន្តែលោក Wallace បានលើកឡើងថា លោកពូទីន មិនបានប្រព្រឹត្តតាមរបៀប “សមហេតុផល” នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ មានការភ័យខ្លាចថាលោក ពូទីន អាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសប៊ូគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីលោក Paul-Henri Sandaogo Damiba ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ “ថ្កោលទោសយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងដណ្តើមអំណាច...
ភ្នំពេញ៖ អ្នកប្រដាល់ សូត្រ វាសនា និងអ្នកប្រដាល់ ឃីម បូរ៉ា ដំណ្តើមបាន៣ពិន្ទុពីគូប្រកួត នៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ក្នុងពូល “B” ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាច់ណាត់ដល់ អ្នកដែលមិនព្រមរុះរើលំនៅឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរ ឱ្យចេញជាបន្ទាន់ ទាន់រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ជូន ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់ នាថ្ងៃទី៣ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានសាច់ញាតិម្នាក់...
សម័យបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់រូបគឺមាន តម្រូវការជាចាំបាច់ក្នុងការប្រើប្រាស់់ អ៊ិនធឺណិត មិនថាសម្រាប់ការធ្វើការ ការរៀនសូត្រ ការទំនាក់ទំនង ស្រាវជ្រាវ និងកម្សាន្តជាដើម។ សេវាអ៊ិនធឺណិតដែលមានគុណភាពខ្ពស់ ដំណើរការរលូន ច្រើនតែមានតម្លៃខ្ពស់ដែលនាំអោយ មានការលំបាកសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម និងក្រោមមធ្យម។ ការស្វែងរកអ៊ិនធឺណិត ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យគឺជាអ្វី ដែលប្រជាជនខ្មែរត្រូវការ មិនថានៅទីក្រុង ឬទីរួមខេត្ត។ ថ្មីៗនេះ...
បរទេស៖ សេតវិមាននៅថ្ងៃនេះ បាប្រកាសថាមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ លោក Jake Sullivan បានជួបជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតីតួគី លោក Ibrahim Kalin នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញ និងបានពិភាក្សាទៅលើដំណើរការ នៃអង្គការណាតូ សម្រាប់បញ្ចលប្រទេសហ្វាំងឡង់ និងស៊ុយអែត និងក៏ដូចជាបញ្ហានៅអ៊ុយក្រែនផងដែរ។ មន្ត្រីជាន់ខ្ពស់ទាំងពីរបានជួបគ្នា នៅក្នុងជំនួបមួយដែលមិនត្រូវបាន ប្រកាសជាមុនឡើយ...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្តេចសង្ឃ Pope Francis បានធ្វើការលើកឡើង និងសំណូមពរ ឲ្យមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំរុស្សី ក្នុងការប្រកាសបញ្ចប់សង្គ្រាមភ្លាមៗ និងត្រឡប់ទៅរកតុចរចាវិញ មុនពេលដែលភាពតានតឹង នឹងអាចធ្វើឲ្យលទ្ធភាព នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាន់តែខ្ពស់ឡើង។ យោងតាមអត្ថបទ ដែលត្រូវបានបកប្រែចេញពីព័ត៌មាន នៅក្នុងតំបន់វ៉ាទីកង់ និងត្រូវយកមកចេញផ្សាយដោយ rt.com បានពណ៍ថា លោកសម្តេចសង្ឃ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ ដោយប្រទេសចិន មកលើកោះតៃវ៉ាន់ ដោយបាននិយាយថា មិនទាន់មានសញ្ញាណាមួយ ដែលអាចបង្ហាញថាការលុកលុយនេះ នឹងកើតឡើងក្នុងពេលឆាប់ៗនោះឡើយ។ លោក Austin ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថា៖ខ្ញុំមិនអាចមើលឃើញថា ការលុកលុយនឹងឈានមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។...