ព័ត៌មានអន្តរជាតិ

អាមេរិក តួគី ជួបគ្នាដោយមិនបានប្រកាសជាមុន សម្រាប់បញ្ហាអ៊ុយក្រែន និងណាតូ

បរទេស៖ សេតវិមាននៅថ្ងៃនេះ បាប្រកាសថាមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ លោក Jake Sullivan បានជួបជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតីតួគី លោក Ibrahim Kalin នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញ និងបានពិភាក្សាទៅលើដំណើរការ នៃអង្គការណាតូ សម្រាប់បញ្ចលប្រទេសហ្វាំងឡង់ និងស៊ុយអែត និងក៏ដូចជាបញ្ហានៅអ៊ុយក្រែនផងដែរ។

មន្ត្រីជាន់ខ្ពស់ទាំងពីរបានជួបគ្នា នៅក្នុងជំនួបមួយដែលមិនត្រូវបាន ប្រកាសជាមុនឡើយ និងដោយបានលើកឡើងយកមក នូវប្រធានបទជាច្រើនមកពិភាក្សាផង និងរួមទាំងការថ្កោលទោសរបស់តួគី ចំពោះការសម្រេចចិត្តកាត់ទឹកដីអ៊ុយក្រែន មកកាន់កាប់ដោយប្រទេសរុស្សី កន្លងមកថ្មីៗនេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាតួគី ក្នុងនាមជាសមាជិកមួយរបស់ណាតូដែរ នោះបានអនុវត្តនូវគោលនយោបាយការទូត ដែលមានលក្ខណៈសមតុល្យរវាងការលុកលុយ របស់រុស្សីក្នុងប្រទេសអ៊ុយក្រែន និងការសម្រេចចិត្តដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ដោយអង្គការណាតូ ទៅលើប្រទេសរុស្សី។

ចំណែកបញ្ហាហ្វាំងឡង់និងស៊ុយអែតដែលបានស្នើសុំចូលជាសមាជិករបស់អង្គការណាតូក្នុងអំឡុងពេលនៃវិបត្តិជម្លោះនៅអ៊ុយក្រែននោះបានធ្វើឲ្យតួគីបានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភចំពោះកិច្ចការងារនេះយ៉ាងខ្លាំងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023