ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនម្ចាស់ហាងខារ៉ាអូខេ១កន្លែងដែលអគ្គិភ័យបានសម្លាប់មនុស្សអស់ចំនួន៣២នាក់កាលពីដើមខែនេះ ប៉ូលិសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។ គួររំលឹកថា អគ្គិភ័យបានឆាបឆេះកន្លែងកម្សាន្ត៣ជាន់នៅខាងជើងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញកាលពី៩ថ្ងៃមុន។ ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន១៧នាក់បានរងរបួស ដោយជាច្រើននាក់បានរងរបួសបាក់ឆ្អឹង បន្ទាប់ពីអណ្តាតភ្លើងបានបង្ខំឱ្យពួកគេលោតពីលើដំបូលអគារ ។ ប៉ូលីសខេត្ត Binh Duong...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន កំពុងពិចារណាសាងសង់ជំរកជម្លៀស សម្រាប់អ្នករស់នៅលើកោះដាច់ស្រយាលមួយនៅអូគីណាវ៉ា ក្នុងករណីមានឧប្បត្តិហេតុយោធានៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ឬតៃវ៉ាន់។ តម្រូវការសម្រាប់ឧបករណ៍បែបនេះកើតឡើងនៅពេលដែលកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនបាននិងកំពុងពង្រីកទំហំនៃការដាក់ពង្រាយនៅលើកោះដាច់ស្រយាលនៃខេត្តភាគខាងត្បូងដោយកោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីតៃវ៉ាន់ ចំពេលមានការកសាងយោធារបស់ចិន។ យោងតាមប្រភពបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់ទីជំរក ដោយហេតុថា មិនមានកន្លែងបែបនេះនៅលើកោះនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ថ្មីៗនេះ ភាពតានតឹងបានកើនឡើងនៅជិតកោះតៃវ៉ាន់...
បរទេស៖ ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលនៅទីក្រុងគៀវនៅថ្ងៃសុក្រ នឹងឃើញជនជាតិអ៊ុយក្រែនមួយចំនួនដែលកាន់លិខិតឆ្លងដែនរុស្ស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានទទូចថា វិធានការនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនធម្មតានោះទេ ប៉ុន្តែមន្ត្រីដែលធ្វើការជាមួយ “រដ្ឋសត្រូវ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះអំពាវនាវឱ្យមានការកាត់ទោសពី ១០ ទៅ...
ភ្នំពេញ៖ អនុវត្តន៍ តាម បទ បញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ជាបន្ទាន់មួយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាប ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន...
បរទេស ៖ រដ្ឋអាជ្ញាក្នុងប្រទេសដាណឺម៉ាក បានចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានចារកម្មបរទេស របស់ប្រទេស គឺលោក Lars Findsen ជាមួយនឹងការបែកធ្លាយឯកសារសម្ងាត់ខ្លាំងរបស់រដ្ឋដល់មនុស្ស ៦នាក់ រួមទាំងអ្នកកាសែត ២នាក់ផងដែរ ។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
កិច្ចប្រជុំកំពូល នៃអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារពធ្វើឡើង ក្នុងទីក្រុងប្រវត្តិសាស្រ្ត សាម៉ាខាន់ នៃប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកយ៉ាងខ្លាំង ។ ចាប់តាំងពីឆ្នាំ២០១៩មក ពោលគឺចាប់តាំង ពីការចាប់ផ្ដើម នៃការីករាលដាល ជំងឺកូវីដ១៩ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ដែលមេដឹកនាំទាំងអស់...
ព្រឹកថ្ងៃទី ១៦ ពិព័រណ ចិន-អាស៊ាន និងកិច្ចប្រជុំកំពូល វិនិយោគនិងធុរកិច្ច ចិន-អាស៊ានលើកទី១៩ បានសម្ពោធបើកនៅ ទីក្រុងណាននីង ភូមិភាគស្វយ័តក្វាំងស៊ី ។ លោក Han Zheng សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយមជ្ឈិមបក្ស កុម្មុយនីសចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីសម្ពោធ បើកនិងបានថ្លែងសុន្ទរកថា ។...
ភ្នំពេញ: ប្តីប្រពន្ធបង់ក្លាដេស និងខ្មែរ ជាប់ចោទមួយគូ កាលពីថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលក្រមដីកា តម្កល់ទោស ត្រូវជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ដោយធ្វើការ លួចនាំចូល នូវពលករជនជាតិ...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន បុរសត្រូវចោទម្នាក់ ដែលជាអតីតមន្ត្រី យោធានៅ “ង-៧០” ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ធ្វើការជំនុំជម្រះ តាមផ្លូវច្បាប់ ជាប់ទាក់ទង់នឹងការបាញ់សម្លាប់ ស្ត្រីលក់ឡេម្នាក់ ដែលត្រូវជា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ និងជួបជាមួយក្រុមអ្នកជំនាញបច្ចេកទេស នៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា ចុះមកពិនិត្យមើលរថយន្តសេរីទំនើបចំនួន១១៥គ្រឿង ក្រសួងការពារជាតិចិនផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីត្រៀមបណ្តុះបណ្តាលពីបច្ចេកទេសបើកបរ និងការថែទាំ។...