ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស ប្តីប្រពន្ធបង់ក្លាដេស និង ប្រពន្ធខ្មែរ ២នាក់ ជាប់គុក ក្នុងម្នាក់ៗ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធការរត់ពន្ធមនុស្ស ឆ្លងដែនខុសច្បាប់

ភ្នំពេញ: ប្តីប្រពន្ធបង់ក្លាដេស និងខ្មែរ ជាប់ចោទមួយគូ កាលពីថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលក្រមដីកា តម្កល់ទោស ត្រូវជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ដោយធ្វើការ លួចនាំចូល នូវពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ មកធ្វើការក្នុងប្រទេសកម្ពុជាដោយមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០ ។

លោកស្រី ខៀវ សុខា ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ ទាំង២នាក់នេះ មាន ឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។ និង ឈ្មោះ ឈ្មោះ ម៉ម សុខុម ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នាមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកស្រីចៅក្រម បានថ្លែងថា:នៅក្នុងសំណុំរឿងក្តីនេះ ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ក្នុង ម្នាក់ៗ កំណត់ ៧ ឆ្នាំ ពីបទ: នាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយការឃាត់ខ្លួនពួកគេ, សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ជួយសង្គ្រោះបានជនរងគ្រោះ ជនជាតិបង់ក្លដេស ចំនួន ១៦ នាក់ ក្នុងនោះ មានប្រុសចំនួន១៥នាក់ និង ស្រី ម្នាក់៕

ដោយ : លីហ្សា

To Top