ព័ត៌មានជាតិ

ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញ នឹងត្រូវ ធ្វើឡើងចាប់ពីយប់នេះ

ភ្នំពេញ៖ អនុវត្តន៍ តាម បទ បញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ជាបន្ទាន់មួយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាប ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្នងការ លោក មេបញ្ជាការ កងរាជអាវុធ ហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារ ក្នុងគោលបំណងបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទ ឱ្យ អស់នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ជាមួយការចាត់វិធានការ ចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានា នៅក្នុងមូលដ្ឋានដោយត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារង ដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ក្រាបភ្លាមៗចាប់ពីយប់នេះតទៅ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែលថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ ក៏ត្រូវចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះ ជាដើមចមបង្កអោយ មានបទល្មើស លួចឆក់ប្លន់ ។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវតែធ្វើឡើងអោយដូចភ្លៀងរលឹម៕

To Top