ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ការរឹតបន្តឹងឯកតោភាគី ដែលបណ្តាប្រទេសលោកខាងលិច បានដាក់ប្រឆាំងនឹងរុស្ស៊ី បានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ថាមពល និងការដំឡើងថ្លៃ ថាមពលនៅជុំវិញពិភពលោក។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីផ្លាស់ប្តូរថាមពល G20 កាលពីថ្ងៃសុក្រ លោក Shulginov បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្នបានរារាំង ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព...
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ភាពជាដៃគូដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ នឹងអាចឱ្យអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ទឹកសុទ្ធ ប្រមាណជា១,១លានដប ត្រូវបានចែកចាយអស់ មិនដល់រយៈពេល១ថ្ងៃផង នៅក្នុងទីក្រុង Jackson រដ្ឋ Mississippi ក្រោយពេលទីក្រុងនេះ បានជួបវិបត្តិខ្វះខាត ទឹកខ្លាំង។ ពលរដ្ឋក្នុងរដ្ឋធានី របស់រដ្ឋ Mississippi នេះសរុបប្រមាណជា ២០០០០០នាក់ ត្រូវបានគេដឹងថាមិនមានទឹកប្រើប្រាស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបំពង់បង្ហូរប្រេង ដ៏សំខាន់មួយ របស់រុស្ស៊ី ដែលប្រើប្រាស់សម្រាប់ បញ្ជូនហ្កាសទៅកាន់ប្រទេសអាល្លឺម៉ង់នោះ គឺមិនទាន់ត្រូវបាន បើកដំណើរការ ឡើងវិញ តាមផែនការនៅថ្ងៃសៅរ៍នេះ នៅឡើយទេ។ ក្រុមហ៊ុនហ្គាស របស់រុស្សី Gazprom បានបញ្ជាក់ថាពេលនេះក្រុមការងារ បានរកឃើញនូវចំណុច បែកធ្លាយមួយនៅត្រង់ចំណុច ម៉ាស៊ីនតួប៊ីន ដែលស្ថិតនៅបំពង់បង្ហូរប្រេង...
ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ដែលបានបោកប្រាស់ក្នុងរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេសបានសារភាពថា ពួកខ្លួនធ្លាប់បានទាក់ទងតាមរយៈទូរស័ព្ទ ទាំងបានសម្រេច និងមិនបានសម្រេច ចំនួន៧,៩១០លេខទូរស័ព្ទ អាចស្មើនឹងចំនួនជនរងគ្រោះដូចគ្នានេះដែរ។ លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ ហើយកត់ទុកក្នុងសៀវភៅចំនួន៥ ក្បាល ក្នុងនោះសៀវភៅទី១ មានចំនួន១,៦៨១លេខ, សៀវភៅទី២ មានចំនួន ៦៣២លេខ, សៀវភៅទី៣ មានចំនួន១,៩៩៤លេខ និងសៀវភៅទី៤ មានចំនួន២៩លេខ សរុបចំនួន៧,៩១០នាក់។...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌា បានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាអំណាចធំៗ លើលោកតាមរយៈការ ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវនាវាដឹកយន្តហោះធំបំផុត របស់ប្រទេសនិងជាផលិតផល ផលិតដោយខ្លួនឯងផង ជាលើកដំបូង INS(Indian Naval Ship) Vikrant។ ពិធីដាក់ឲ្យប្រើប្រាស់ ក្រោមវត្តមានចូលរួម ពីសំណាក់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi...
បរទេស៖ យោងតាមការរបាយការណ៍ ដែលត្រូវបានផ្តល់ ដោយ AFP និងត្រូវបានយកមកចេញផ្សាយ បន្តដោយ rt.com នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កាដែលបានរត់ភៀសខ្លួន ទៅរស់នៅក្នុងប្រទេសថៃនោះ បានត្រឡប់មកដល់ ប្រទេសកំណើតវិញហើយ។ រំលឹកដែរថា អតីតប្រធានាធិបតីរូបនេះ បានក្លាយទៅជាបញ្ហាដ៏ចម្រូងចម្រាស នៅក្នុងប្រទេស និងបានរត់គេចខ្លួនចាកចេញ ពីប្រទេសដែនកោះមួយនេះ...
បន្ទាយមានជ័យ: ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១១:១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺមានមនុស្សប្រុសវ័យជាង៣០ឆ្នាំម្នាក់បាន យកកាំបិតអារកសម្លាប់ខ្លួន ក្រោយពីកើតជម្ងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលជាច្រើនឆ្នាំមិនជា។ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា សារូ (ហៅដា) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៥-៩កញ្ញា ឆ្នាំ២០២២ខាងមុខនេះ ខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង។ តាមរយៈសេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាបាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី...
បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូស្វែងរកការបញ្ចប់ ជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើម បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤ ក៏ដូចជាការទប់ស្កាត់ការកើតឡើងនៃ “ក្រុមប្រឆាំងរុស្ស៊ី” នៅក្នុងទឹកដីរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ីបានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃព្រហស្បតិ៍អំឡុងពេលជួបជាមួយសិស្សក្នុងម៉ោងពិភាក្សា នៅសាលារុស្ស៊ីដែលមានឈ្មោះថា “ការពិភាក្សាសំខាន់”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...