ភ្នំពេញ៖ ក្រសួងទេសចរណ៍ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត ជាគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)បានប្រកាសរកឃើញ សាធាតុអាបេស្តូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារចំនួន១២ប្រភេទ ដែលនាំឲ្យមានជំងឺមហារីក។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរកឃើញសារធាតុអាបេស្គូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) របស់ ក.ប.ប. នាថ្ងៃ២៣ សីហា បានឲ្យដឹងថា អគ្គនាយកដ្ឋាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានធ្វើការប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងទៅនឹងប្រទេសរុស្ស៊។ នៅក្នុងសន្នសិទកាសែត មួយកាលពីថ្ងៃអង្គារម្សិលមិញហើយត្រូវបាន យកទៅផ្សព្វផ្សាយលើវេបសាយរបស់ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាលោក Trudeau បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុននិងបុគ្គលិក ដែលមានភាពជិតស្និទ្ធទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ចំនួន៦២នាក់ ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យ ការពារជាតិរុស្សីផងដែរ។ លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាមូលនិធិទៅឲ្យគម្រោងចំនួន២ របស់អ៊ុយក្រែនតាមរយៈកម្មវិធីប្រតិបត្តិការស្ថេរភាពសន្តិភាពនៅអ៊ុយក្រែន ផងដែរហើយគិតចាប់តាំងតែ ពីខែកុម្ភៈមកកាណាដាបានប្រកាសដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីចំនួន១៣០០ ក្រុមហ៊ុននិងបុគ្គលមកហើយដែលពួកគេមានប្រភពភាគច្រើនពីរុស្ស៊ី បន្ទាប់មកអ៊ុយក្រែន...
បរទេស៖គណកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះបានចេញសេចក្តីប្រកាស ព្រមានថាមួយក្រោយទទួលបានទិន្នន័យនៃការសិក្សាស្រាវជ្រាវថ្មីដែល អាចអះអាងបានថាអឺរ៉ុបកំពុងប្រឈមមុខទៅ នឹងគ្រោះថ្នាក់ ធម្មជាតិគ្រោះ រាំងស្ងួតដ៏អាក្រក់មួយមិនធ្លាប់មានរយៈពេល៥ ទសវត្សកន្លងមកនេះ។ នៅក្នុងរបាយការណ៍កាលពីខែសីហាក្រុមកសិករអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង តាមរយៈអាកាសធាតុ ដ៏ក្តៅលើសកំណត់ត្រា។នៅអឺរ៉ុបស្ទើរតែ ជាងពាក់កណ្តាលឬប្រមាណជា៤៧ ភាគរយដែលកំពុងស្ថិតនៅក្នុងកម្រិតហនិភ័យខ្ពស់ដោយសារកង្វះខាត ដីដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ខណៈដែល១៧ភាគរយ ទៀតកំពុងរងប៉ះពាល់ដោយសារតែអាកាស ធាតុអាក្រក់រំខានដល់ផលដំណាំរបស់ពួកគេ។ ក្រុមអ្នកជំនាញបានព្រមានទៀតថាទិន្នផល ដែលទទួលបាននៅក្នុងរដូវក្តៅនេះ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំងដូចជាទៅលើផលិផលកសិកម្មដូច ជាផ្កាឈូករ័ត្នសណ្តែងសៀង និងគ្រាប់ធញ្ញជាតិច្រើនមុខផ្សេងទៀតយ៉ាងហោចណាស់ពី១២...
ភ្នំពេញ ៖ សម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង។ នាកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនាយនគរបាល នៅសាលានគរបាលជាតិភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង...
បរទេស៖យោងតាមស្ត្រីដែលជាម្តាយមានឈ្មោះថា Barbara Scandella បានប្រាប់ទៅកាន់កាសែតក្នុងស្រុករបស់អ៊ីតាលី La Repubblica ថាស្ត្រីជាយោធាអាមេរិកនាង Julia Bravo ដែលបានបើកបរធ្វើឲ្យស្លាប់កូនប្រុសអាយុ ១៥ឆ្នាំម្នាក់របស់គាត់នោះគឺត្រូវតែបានកាត់ទោសនៅអ៊ីតាលី មិនត្រូវ បញ្ចូនទៅអាមេរិកឡើយ។ លោកស្រី Scandella បានបន្តទៀតថា៖ស្ត្រីយោធារុបនេះត្រូវតែនៅប្រឈមមុខ ទៅនឹងទោសទណ្ឌរបស់នាង នៅអ៊ីតាលី។ ពួកយើងគ្រប់គ្នាបានដឹងអំពីហេតុ ការណ៍នោះនិងគ្រោះថ្នាក់ដែលនាង Julia បានបង្កក្នុងពេលដែលនាងបើកបរទាំងស្រវឹងនោះផង។...
បរទេស៖ កាសែត Washington Post បានអះអាងថា សហរដ្ឋអាមេរិក ប្រហែលជាកំពុងជួយអ៊ុយក្រែន រៀបចំសម្រាប់ការវាយលុក ដែលនឹងកើតឡើងប្រឆាំងនឹងរុស្ស៊ី ដោយកាសែតបានចង្អុលទៅប្រភេទនៃសព្វាវុធ ដែលបង្កើតបានជាជំនួយយោធាចុងក្រោយបំផុត ដែលបានសន្យាដល់ក្រុងគៀវ ដោយមន្ទីរប៉ង់តាហ្គោន។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលការ ដឹកជញ្ជូនពីមុនបានដាក់ការសង្កត់ធ្ងន់ពិសេសលើកាំភ្លើង M777 និងប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Segey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងមិនបង្ហាញក្តីមេត្តាចំពោះនរណាម្នាក់ដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោកស្រី Darya Dugina នោះទេ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវថាជាអ្នករៀបចំផែនការសម្លាប់អ្នកកាសែតរុស្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយនៅក្នុងការបំផ្ទុះរថយន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយ កាលពីថ្ងៃពុធ នៅពេលមានការសាកសួរ...
បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបង្ហាញជាសាធារណៈនូវវីដេអូរបស់ជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់នៅក្នុងការបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់អ្នកកាសែត Darya Dugina នៅទីក្រុងមូស្គូ។ វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញពី Vovk និងកូនស្រីជំទង់របស់នាងបានចូលប្រទេសរុស្ស៊ីនៅខាងក្នុងអគារដែល Dugina រស់នៅ ហើយចាកចេញពីប្រទេសយ៉ាងប្រញាប់ប្រញាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាព ផ្តល់ឥណទាន មានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន...