ព័ត៌មានអន្តរជាតិ

អឺរ៉ុប ទទួលគ្រោះរាំងស្ងួតដ៏អាក្រក់ បំផុតមិនធ្លាប់មានរយៈពេល៥០០ឆ្នាំ

បរទេស៖គណកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះបានចេញសេចក្តីប្រកាស ព្រមានថាមួយក្រោយទទួលបានទិន្នន័យនៃការសិក្សាស្រាវជ្រាវថ្មីដែល អាចអះអាងបានថាអឺរ៉ុបកំពុងប្រឈមមុខទៅ នឹងគ្រោះថ្នាក់ ធម្មជាតិគ្រោះ រាំងស្ងួតដ៏អាក្រក់មួយមិនធ្លាប់មានរយៈពេល៥ ទសវត្សកន្លងមកនេះ។

នៅក្នុងរបាយការណ៍កាលពីខែសីហាក្រុមកសិករអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង តាមរយៈអាកាសធាតុ ដ៏ក្តៅលើសកំណត់ត្រា។នៅអឺរ៉ុបស្ទើរតែ ជាងពាក់កណ្តាលឬប្រមាណជា៤៧ ភាគរយដែលកំពុងស្ថិតនៅ
ក្នុងកម្រិតហនិភ័យខ្ពស់ដោយសារកង្វះខាត ដីដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ខណៈដែល១៧ភាគរយ ទៀតកំពុងរងប៉ះពាល់ដោយសារតែអាកាស ធាតុអាក្រក់រំខានដល់ផលដំណាំរបស់ពួកគេ។

ក្រុមអ្នកជំនាញបានព្រមានទៀតថាទិន្នផល ដែលទទួលបាននៅក្នុងរដូវក្តៅនេះ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំងដូចជាទៅលើផលិផលកសិកម្មដូច ជាផ្កាឈូករ័ត្នសណ្តែងសៀង និងគ្រាប់ធញ្ញជាតិច្រើនមុខផ្សេងទៀត
យ៉ាងហោចណាស់ពី១២ ទៅ១៥ ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top