ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដា ប្រកាសទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានធ្វើការប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងទៅនឹងប្រទេសរុស្ស៊។

នៅក្នុងសន្នសិទកាសែត មួយកាលពីថ្ងៃអង្គារម្សិលមិញហើយត្រូវបាន យកទៅផ្សព្វផ្សាយលើវេបសាយរបស់ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាលោក Trudeau បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹង
ក្រុមហ៊ុននិងបុគ្គលិក ដែលមានភាពជិតស្និទ្ធទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ចំនួន៦២នាក់ ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យ ការពារជាតិរុស្សីផងដែរ។

លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាមូលនិធិទៅឲ្យគម្រោងចំនួន២ របស់អ៊ុយក្រែនតាមរយៈកម្មវិធីប្រតិបត្តិការស្ថេរភាពសន្តិភាពនៅអ៊ុយក្រែន ផងដែរហើយគិតចាប់តាំងតែ ពីខែកុម្ភៈ
មកកាណាដាបានប្រកាសដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីចំនួន១៣០០ ក្រុមហ៊ុននិងបុគ្គលមកហើយដែលពួកគេមានប្រភពភាគច្រើនពីរុស្ស៊ី បន្ទាប់មកអ៊ុយក្រែន និងបេឡារូសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top