ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើង ដោយភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន៥០នាក់ នៅភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ។ ភ្លៀងបានជន់លិចភូមិដ្ឋានរាប់រយខ្នង ដោយបានបោកបក់ផ្ទះអស់ ហើយធ្វើឱ្យអ្នកស្រុកជាប់គាំង ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងប្រញាប់ប្រញាល់ដើម្បីជម្លៀសអ្នកនៅរស់រានមានជីវិតចេញពីកន្លែងរងគ្រោះ...
ប៉េកាំង៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃសៅរ៍ថា ជនជាតិអាមេរិក គឺស្ថិតក្នុងចំណោមអ្នកប្រយុទ្ធបរទេស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ដែលមានភាពជាក់លាក់ខ្ពស់ ទៅលើទីតាំងប្រយុទ្ធរបស់អ្នកជាតិនិយម នៅក្នុងតំបន់ Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២១ សីហានេះ បានបញ្ជាលោកនាយកឧត្តមឯកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព។ ការស្នើឲ្យបណ្តេញចេញនេះ ដោយសារ សម្តេចលើកឡើងថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ ក្រោយសម្តេចអប់រំមិនឲ្យផឹកស្រា និងជេរបញ្ចោរ គេឯង។នេះបើតាមហ្វេសប៊ុកសម្តេច។ សម្តេចបានឲ្យដឹងទៀតថា “ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន...
ហាវ៉ាន់ណា៖ ប្រទេសគុយបា ប្រកាសរកឃើញ ករណីជំងឺអ៊ុតស្វា ជាលើកដំបូង នៅថ្ងៃអាទិត្យនេះ លើអ្នកទេសចរជនជាតិអ៊ីតាលី ដែលកំពុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ សម្តេចតេជោ បានប្រកាសឱ្យដឹង នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលពីថ្ងៃទី១៧ ខែសីហា នេះថា សម្តេចនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសគុយបា នៅថ្ងៃទី២៤...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គួរតែចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា បើទោះបីជាប្រទេសរបស់លោក មិនមែនជាផ្នែកនៃក្លឹបសេដ្ឋកិច្ចឈានមុខក៏ដោយ, នេះបើតាមការទទូចរបស់ រដ្ឋបាលលោក Biden ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងសហការី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៣ គ្រួសារ មកពី ៥ឃុំ គឺឃុំព្រែកុយ,ឃុំរាយប៉ាយ, ឃុំអង្គរបាន...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្តពិសេស សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ រយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២២ ទៅកាន់ខេត្តសៀមរាប ជាពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងទស្សនាតំបន់ទេសចរណ៍ វប្បធម៌-ប្រវត្តិសាស្ត្រសំខាន់នានា ជាច្រើនទៀត ដែលដឹកនាំដោយ...
បរទេស៖ រដ្ឋាភិបាលជប៉ុន ចង់ពង្រីកមីស៊ីលដែលបាញ់ចេញ ពីក្នុងទឹកប្រភេទ 12 យ៉ាងហោចណាស់បាញ់ ឱ្យបានរយៈចម្ងាយ ១ ០០០គីឡូម៉ែត្រ ហើយកែប្រែវាឱ្យបាញ់ចេញពីនាវា និងយន្តហោះ និងវាយប្រហារគោលដៅដី ដើម្បីជិតគម្លាតមីស៊ីលជាមួយចិន។ នេះបើតាមកាសែតជប៉ុនដ៏ធំមួយ បានរាយការណ៍នៅថ្ងៃអាទិត្យ ដោយស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden រារាំងប្រធានសភាលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីដើមខែនេះ។ ទោះបីជាលោក Biden បានទទូចថាលោកស្រី Pelosi មានសិទ្ធិធ្វើដំណើរ តាមការចង់បានក៏ដោយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២១ខែសីហា នេះ បានបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៣២នាក់ និងជាសះស្បើយចំនួន៣៨នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៤២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,១៥២នាក់, ស្លាប់សរុបចំនួន...