ព័ត៌មានជាតិ

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្ត សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្តពិសេស សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ រយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២២ ទៅកាន់ខេត្តសៀមរាប ជាពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងទស្សនាតំបន់ទេសចរណ៍ វប្បធម៌-ប្រវត្តិសាស្ត្រសំខាន់នានា ជាច្រើនទៀត ដែលដឹកនាំដោយ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា ព្រមទាំងថា្នក់ដឹកនាំការិយាល័យកណ្តាល នៃសាលា ប៊ែលធី អន្តរជាតិ និងសម្របសម្រួលការរៀបចំ ដំណើរកម្សាន្តដោយក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ ។ក្នុងដំណើរកម្សាន្តពិសេសនេះ មានសិស្សជ័យលាភីផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៃសាលា ប៊ែលធី អន្តរជាតិទាំង២២ទីតាំង ដែលទទួលបានជ័យលាភី ក្នុងកម្មវិធី ប្រកួតប្រជែងនានារួមមាន ៖

*សិស្សជ័យលាភី លេខ១ ដល់ លេខ៣ ផ្នែកចំណេះទូទៅ

-កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ២០២២ (សិស្សថ្នាក់ទី១១) ចំនួន ១០នាក់
-ការប្រកួតជជែកដេញដោលឆ្នាំ២០២២ កម្រិតប៊ែលធី (សិស្សថ្នាក់ទី១០) ចំនួន ៥នាក់
-ការប្រកួតប្រជែង និយាយជាសាធារណៈ កម្រិតប៊ែលធី (សិស្សថ្នាក់ទី៣, ទី៦, ទី៩, និងទី១២) ចំនួន ៤០នាក់
-ការប្រកួតប្រជែង សំណេរភាសាខ្មែរ កម្រិតប៊ែលធី (សិស្សថ្នាក់ទី៤, ទី៧, ទី១០) ចំនួន ១៥នាក់
-ការប្រកួតប្រជែង គណិតវិទ្យា កម្រិតប៊ែលធី (សិស្សថ្នាក់ទី៥, ទី៨, និងទី១១) ចំនួន ១៥នាក់

*សិស្សជ័យលាភី លេខ១ ដល់ លេខ៣ ផ្នែកភាសាអង់គ្លេសទូទៅ

-ការប្រកួតប្រជែងនិយាយ ជាភាសាអង់គ្លេសកម្រិតប៊ែលធី (សិស្សកម្រិត៣, ៦, ៩ និង១២) ចំនួន ១០៨នាក់
-ការប្រកួតសំណេរភាសាអង់គ្លេស កម្រិតប៊ែលធី (សិស្សកម្រិត៥, ៨, ១១, និង១២) ចំនួន ៥៦នាក់

គូសបញ្ចាក់ផងដែលថា ការរៀបចំដំណើរកម្សាន្ត រយៈពេល២យប់ ៣ថ្ងៃនេះក្នុងគោលបំណងលើកទឹកចិត្តដល់ សិស្សជ័យលាភី ក្នុងកម្មវិធីប្រកួត ប្រជែងផ្សេងៗ របស់សាលា ប៊ែលធី អន្តរជាតិ និងការប្រកួតថ្នាក់ជាតិ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្តសិក្សាស្រាវជ្រាវ រិះរកឯកសារពាក់ព័ន្ធទាំងឡាយ ដើម្បីជាជំនួយក្នុងការបង្ហាញ សមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួន ចាប់តាំងពីការប្រកួតប្រជែងកម្រិតថ្នាក់ កម្រិតសាខា រហូតដល់កម្រិតប៊ែលធី និងទទួលបានជ័យលាភីប្រចាំសាលា ឬជ័យលាភីទូទាំប្រទេស ព្រមទាំងផ្តល់ឱកាសដល់សិស្សជ័យលាភីទាំងអស់បានទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម អំពីតំបន់សំណង់ប្រវត្តិសាស្រ្ត និង វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់នានា ដែលបុព្វបុរសខ្មែរ បានសាងសង់ និងបន្សល់ទុកតាំង ពីសម័យបុរាណ នៅដែនដីនៃខេត្តសៀមរាប ។

សាលា ប៊ែលធី អន្តរជាតិ បើកបវេសនកាលចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងវគ្គថ្មី ភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ជំនាន់ទី៦៥ នឹងត្រូវចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ព្រមទាំងមានការផ្តល់ជូនពិសេសសម្រាប់សិស្ស ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ៖
-ផ្នែកចំណេះទូទៅ: បង់ថ្លៃសិក្សា ១ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២កំប្លេ “ផុតកំណត់ថ្ងៃទី២៧ សីហា ២០២២”
-ផ្នែកភាសាអង់គ្លេសទូទៅ: បង់ថ្លៃសិក្សា ១វគ្គ (៦ខែ) ផ្ដល់ជូន អាវយឺតESL ចំនួន២ “ផុតកំណត់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២” បញ្ជាក់: រាល់ការបង់ថ្លៃសិក្សា ប៊ែលធីមិនតម្រូវឱ្យបង់ថ្លៃសេវារដ្ឋបាល និងសេវាកម្មផ្សេងៗឡើយ ៕

To Top