អាល់ហ្សេរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ហោចណាស់មនុស្ស២៦នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃ នៅភាគខាងកើតនៃប្រទេសអាល់ហ្សេរី ។ លោក Kamel Beldjoud រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ។ លោក Beldjoud បានថ្លែងថា ភ្លើងឆេះព្រៃនាពេលថ្មីៗនេះបានសម្លាប់មនុស្ស២៤នាក់ នៅក្នុងខេត្តភាគខាងកើតបំផុតនៃ El Tarf និង២នាក់ទៀតនៅក្នុងខេត្ត...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១០នាក់ រួមទាំងបព្វជិតដ៏លេចធ្លោមួយរូប ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ដែលបានបំផ្ទុះនៅឯវិហារអ៊ីស្លាមមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល ក្នុងអំឡុងពេលអធិស្ឋានពេលល្ងាចកាលពីថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងដូច្នេះ ។ មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ពួកគេបានទទួលមនុស្ស២៧នាក់ ដែលរងរបួសនៅក្នុងការបំផ្ទុះនេះ រួមទាំងកុមារផងដែរ ។ សាក្សីដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ។...
ព្រុចសែល៖ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា មានតម្រូវការបន្ទាន់ សម្រាប់អង្គការឃ្លាំមើលបរមាណូរបស់ អង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizzhhia នៅអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់យោធារុស្ស៊ី។ លោក Stoltenberg បានឲ្យដឹងនៅទីក្រុងប្រ៊ុចសែលថា ការរឹបអូសរោងចក្ររបស់រុស្ស៊ី “បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខនៃកន្លែងនេះ ហើយបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរទៀតផង”។ លោកបានលើកឡើងថា...
ទាក់ទិននឹងរឿង ដែលលោកស្រីPelosi ប្រធានសភា តំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ឯកអគ្គរដ្ឋ/រាជទូត របស់ប្រទេសជាច្រើនប្រចាំ នៅប្រទេសចិន បានរំលឹកឡើងវិញ នាពេលថ្មីៗនេះថា គាំទ្រយ៉ាងមុតមាំ នូវគោលការណ៍ចិនតែមួយ ហើយដាស់តឿន ភាគីអាមេរិកឱ្យឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសចិន ។ លោកAndrey Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសចិន បានលើកឡើងថា...
រសៀលថ្ងៃទី១៧ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុង Shenyang ខេត្តLiaoning ។ លោកបានទៅសិក្សាស្វែងយល់ ពីក្រុមហ៊ុនមនុស្សយន្តXinsong ក្រុង Shenyang និងសហគមន៍ Mudan ដើម្បីស្វែងយល់ពីសភាពការណ៍ ដែលរដ្ឋបាលគាំទ្រ និងជំរុញសហគ្រាស ធ្វើការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ការបង្កើនទំនាក់ទំនង រវាងបក្សជាមួយប្រជាជន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចេញបទបញ្ជា ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ ដោយតម្រូវឲ្យគ្របជិត ហើយត្រូវមានវិធានការច្បាប់ ចំពោះការបំពាន ។ ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាព...
ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា លោកខាងលិចព្យាយាម រក្សាការគ្រប់គ្រង ដោយការបង្កជម្លោះ ហើយខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន។ ក្នុងអំឡុងពេលសុន្ទរកថា របស់លោកនៅឯសន្និសីទ ទីក្រុងម៉ូស្គូលើកទី១០ ស្តីពីសន្តិសុខអន្តរជាតិ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ សម្រាប់ការអនុវត្ត “ភ្លាមៗ” នៃកិច្ចព្រមព្រៀង ដែលមានស្រាប់ជាមួយ សហរដ្ឋអាមេរិក ស្តីពីអ្នកទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nasser Kanaani អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីមតិយោបល់របស់សហរដ្ឋអាមេរិក លើបញ្ហាអ្នកទោស នេះបើយោងតាមគេហទំព័រ របស់ក្រសួង។ លោកវានលើកឡើងថា...