អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា គំនិតផ្តួចផ្តើម នៃសមុទ្រខ្មៅ នាវាចំនួន១២គ្រឿង ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីកំពង់ផែ អ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រី អង្គការសហប្រជាជាតិ ដែលសម្របសម្រួលកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ បានឲ្យដឹងកាលពីថ្ងៃពុធ ។ នាវាទាំងនេះ មានផ្ទុកគ្រាប់ធញ្ញជាតិ និង ស្តុកស្បៀងជាង៣៧០.០០០តោន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ...
ក្នុងពេលប្រាស្រ័យទាក់ទងជាមួយនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ុងហ្គោលី កូរ៉េខាងត្បូង និងនេប៉ាល់នាពេលថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពីគោលជំហររបស់ប្រទេសចិនអំពីនិន្នាការថ្មីនៃស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការបង្កហេតុផ្នែកនយោបាយសុទ្ធសាធ ហើយក៏ជារឿងកំប្លែងផ្នែកនយោបាយសុទ្ធសាធផងដែរ។ លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តវិវឌ្ឍទៅមុខ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះនិន្នាការដែលមានគ្រោះថ្នាក់ចំនួនបី...
ភូមិYongfengស្ថិតនៅក្រុងMeishanខេត្តស៊ីឈូនប្រទេសចិន និងក្បែរទន្លេMinjiang។លោកស្រីLiuChaoលេខាធិការបក្សនៃភូមិYongfengបានជួសជុលបង្គន់ សាងសង់អាងស្ដុកលាមក និងប្រព័ន្ធលូទឹកស្អុយ ដើម្បីកែលម្អសោភ័ណ្ឌភាពភូមិ។ ខែមិថុនា ឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិYongfeng។លោកបានផ្តែផ្តាំអ្នកទទួលខុសត្រូវក្នុងតំបន់ថា “កិច្ចការរបស់ប្រជាជនត្រូវធ្វើឱ្យបានល្អដោយពិតប្រាកដ។“ពីប្រាក់ចំណូលរបស់អ្នកភូមិ ទិន្នផលស្រូវ ដល់ផ្លែឈូកនៅក្នុងស្រះផ្កាឈូកនិងបន្លែក្នុងចម្ការ លោកXiJinpingបានដើរបណ្តើរនិងសួរបណ្តើរ ផ្លាស់ប្តូរយោបល់ជាមួយយើងតាមផ្លូវ។”រំលឹកឡើងវិញនូវទិដ្ឋភាពជួបជាមួយលោកXiJinping លោកស្រីLiuChaoបានថ្លែងថា “លោកXiJinpingដូចជាព្រឹទ្ធាចារ្យដ៏មេត្តាធម៌មួយរូប យកចិត្តទុកដាក់ចំពោះរឿងតូចធំក្នុងភូមិ ពេលជួបកុមារ តែងតែផ្តែផ្តាំត្រូវធំឡើងឱ្យល្អ។លោកក៏យកចិត្តទុកដាក់កម្មាភិបាលក្នុងមូលដ្ឋានភូមិ សួរស្ថានភាពលម្អិតអំពីការងារ អប់រំនិងការងារប្រចាំភូមិជាដើម ហើយលើកទឹកចិត្តកម្មាភិបាលប្រចាំភូមិត្រូវតែធ្វើការងារឱ្យបានល្អ...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានអះអាងថា បានលុបបំបាត់ជំងឺកូវីដ19 ដោយនិយាយថាប្រព័ន្ធដាក់ឱ្យនៅដាច់ពីគេរបស់ខ្លួនទទួលបានជោគជ័យយ៉ាងពេញលេញប្រឆាំងនឹងវីរុសនេះ ខណៈពេលដែលបានប្រកាសពីការបញ្ចប់គោលនយោបាយទប់ស្កាត់ដ៏តឹងរ៉ឹងដែលបានដាក់ចេញកាលពីនិទាឃរដូវឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះវេជ្ជបណ្ឌិត និង “អ្នកប្រយុទ្ធផ្នែកសុខភាព” ផ្សេងទៀត ដែលបានធ្វើការអំឡុងពេលការឆ្លងរាតត្បាត...
បរទេស៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើសុំចូលប្រទេសថៃ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចុះចេញពីតំណែង និងបានភៀសខ្លួនចេញពីប្រទេសស្រីលង្កាយ៉ាងប្រញាប់ប្រញាល់ អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ក្តៅគគុកមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានប្រកាសពីសំណើនេះតាមធ្វីតធ័រមួយកាលពីថ្ងៃពុធ ដោយនិយាយថា មន្ត្រីថៃត្រូវបានទាក់ទងដោយអាជ្ញាធរបច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា...
[Bangkok, Thailand, 1 August, 2022] Spark Ignite 2022 – Thailand has been launched by Huawei and its partners from the government and...
គៀវ ៖ ការបំផ្ទុះជាបន្តបន្ទាប់ ដែលបានអង្រួនមូលដ្ឋានទ័ពអាកាស និងជើងទឹករបស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ គឺជាប្រភព នៃការរំពឹងទុក កាលពីថ្ងៃពុធ ដោយគ្មានពាក្យផ្លូវការ ពីអ៊ុយក្រែននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ ប្រធានាធិបតអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រើអាស័យដ្ឋានវីដេអូ ពេលយប់របស់លោក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការ ការងារបច្ចេកទេស វិទ្យាសាស្រ្ត និងឧស្សាហកម្មការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស TANG HAO ប្រធានការិយាល័យ អនុព័ន្ធយោធា សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព...