ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២២ តម្លៃប្រេងបន្តចុះថ្លៃទៀត ដោយសាំងធម្មតា ក្នុងមួយលីត្រ តម្លៃ៤ ៦៥០រៀល ចុះជាង១០ថ្ងៃមុន ១០០រៀល ខណៈម៉ាស៊ូត តម្លៃ៥ ០០០រៀល ចុះ១៥០រៀល ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២១នាក់ទៀត ខណៈជាសះស្បើយចំនួន ៣៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ១៣៨នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៨១២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសអះអាងថា ខ្លួនបានធ្វើបំពេញ បេសកកម្ម យ៉ាងជោគជ័យ នៅតំបន់ជុំវិញកោះតៃវ៉ាន់ នាពេលកន្លងមកនេះ ប៉ុន្តែបន្ថែមទៀតដែរថាទោះបីជាយ៉ាងណាក្តីការឃ្លាំមើល និងត្រួតពិនិត្យដែនកោះនេះ នឹងនៅតែត្រូវបានបន្តធ្វើ ជាធម្មតាទៀត។ ចិនបានប្រកាសបែបនេះ នៅក្នុងពិធីបិទនៃសមយុទ្ធយោធា ទ្រង់ទ្រាយធំ ក្បែរដែនសមុទ្ររបស់កោះតៃវ៉ាន់ ដែលបានកើតឡើង តាំងតែពីពេលដែលមានដំណើរទស្សនកិច្ច ដ៏គួរឲ្យព្រួយបារម្ភ របស់ប្រធានសភាអាមេរិកលោកស្រី Nancy...
វ៉ាស៊ីនតោន៖ អតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេត រដ្ឋប្បវេណី លើជំនួញរបស់លោក កាលពីព្រឹកថ្ងៃពុធនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ បន្ទាប់ពីបានមកដល់ការិយាល័យ អគ្គមេធាវី នៃទីក្រុងញូវយ៉ក សម្រាប់ការដកខ្លួនលោក ត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយដោយថា លោកនឹងអំពាវនាវឱ្យ...
បរទេស៖អគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងស្វែងរកឱកាស ក្នុងការបន្តជម្លោះ នៅអ៊ុយក្រែន ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ជាមួយនឹងរុស្ស៊ី ធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នឹងថមថយកម្លាំង ដោយខ្លួនឯង។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន TASS លោកអគ្គរដ្ឋទូត Zhang Hanhui នៅក្នុងចំណោមរឿងជាច្រើនទៀត វាគឺជាគំនិតផ្តួចផ្តើម...
យូអិន៖ សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានអំពាវនាវឱ្យ មានសកម្មភាព ដើម្បីទប់ស្កាត់រូបិយប័ណ្ណគ្រីបតូ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងអត្ថបទសង្ខេប គោលនយោបាយចំនួនបី ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ។ ខណៈពេលដែល រូបិយប័ណ្ណឌីជីថលឯកជន បានផ្តល់រង្វាន់មួយចំនួន និងសម្រួលដល់ការផ្ទេរប្រាក់ ពួកគេ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនស្ថិតស្ថេរ ដែលអាចនាំមកនូវហានិភ័យ និងការចំណាយសង្គមផងដែរ...
ភ្នំពេញ ៖ ភាគីកម្ពុជា-វៀតណាមបានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាង លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោកផាម តឹត ថាំង (PHAM TAT THANG)...
ភ្នំពេញ៖ ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍ មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។ ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្ត ជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយដែលកម្ពុជាអាចរកចំណូល ពីការអភិរក្សធនធានធម្មជាតិ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃទី១០ សីហា លោក សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការលក់កាបូនដែល កម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ទឹកដី កំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេច ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក...