បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានកិច្ចការងារ ចរចាតំណាងឲ្យអ៊ីរ៉ង់ បានធ្វើការអំពាវនាវ សុំឲ្យភាគីខាងអាមេរិក ក្នុងការចាប់យកឱកាស ឲ្យបានក្នុងការពិភាក្សាគ្នា នៅជុំបន្ទាប់ ដើម្បីធ្វើឲ្យរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលបានធ្វើការបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា៖ពេលនេះកំពុងឆ្ពោះទៅ...
បរទេស៖ អតីតមេដឹកនាំ បក្សកម្មករ របស់ប្រទេសអង់គ្លេស លោក Jeremy Corbyn បានថ្លែងទៅកាន់កម្មវិធីទូរទស្សន៍ កាលពីថ្ងពុធម្សិលមិញនេះ ថាលោកខាងលិច គួរតែបញ្ឈប់ការជួយគាំទ្រ ផ្នែកអាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ជុំវិញបញ្ហាជម្លោះ ជាមួយនឹងរុស្សី។ អ្នកនយោបាយរូបនេះ ក៏បានបន្តធ្វើការរិះគន់ទៀតដែរថា បណ្តាមេដឹកនាំ នៅលោកខាងលិច ចំពោះបញ្ហាជម្លោះនេះ ពួកគេមិនសូវបានបង្ហើប អំពីកិច្ចពិភាក្សា...
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការព្រួយបារម្ភ ចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗ នៅតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយប្រកាសត្រៀមខ្លួនជាស្រេច ប្រកបដោយស្ថាបនា ក្នុងការសម្របសម្រួលការសន្ទនា ដោយសន្តិវិធីរវាងគ្រប់ភាគី ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ ។ ការចេញសេចក្ដីថ្លែងការណ៍ របស់ប្រមុខការទូតអាស៊ាន ធ្វើឡើងបន្ទាប់ពីនៅតំបន់ច្រកសមុទ្យកោះតៃវ៉ាន់ បានកើនកម្ដៅស្របពេលដែលប្រធានសភាអាមេរិក...
ក្នុងប៉ុនា្មនឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក កសាងបានកូនអុកនយោបាយពីរ មួយគឺលោក Zelenski នៅ អ៊ុយក្រែន និងមួយទៀតគឺលោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) របស់តៃវ៉ាន់ សំរាប់ជាសេះ នៅលើក្តាអុកនយោបាយអន្តរជាតិ ដោយមួយសំរាប់ប្រឆាំងរុស្ស៊ី និងមួយទៀតសំរាប់កកូរចិន ។ សហរដ្ឋអាមេរិក ធ្លាប់ចោទប្រកាន់ថា លោក Putin...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅកម្ពុជា ជាពិសេសលើការនាំចេញវិស័យស្បៀងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសអនុញ្ញាតឲ្យលោក Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា នាថ្ងៃ៣ សីហា ចូលជួបសម្តែងការគួរសម សម្ដេចតេជោបញ្ជាក់ថា...
បរទេស៖ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើការប្រកាសព្រមាន ទៅកាន់ពលរដ្ឋទាំងឡាយ ថាត្រូវតែមានការប្រុងប្រយ័ត្ន នៅពេល កំពុងធ្វើដំណើរ នៅក្រៅប្រទេស ដោយការបារម្ភ ថាអំពើហិង្សានឹងអាចកើនឡើង បន្ទាប់ពីអាមេរិក បានសម្លាប់មេដឹកនាំ កំពូលម្នាក់ របស់ក្រុមអាល់កៃដា នាពេលកន្លងមក។ ក្រសួងបានបញ្ជាក់បែបនេះថា៖ ព័ត៌មានដែលទទួលបានបច្ចុប្បន្ន បានបង្ហាញថាអង្គភាពភេវរកម្ម នៅតែបន្តដាក់ផែនការ វាយប្រហារសំដៅ...
បរទេស៖ អ្នកសរសេរអត្ថបទរបស់កាសែត Washington Post បានអះអាងថា ផលប៉ះពាល់កាន់តែទូលំទូលាយ នៃដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នឹងកើតមានឡើងជាច្រើនសប្តាហ៍ ខែ និងឆ្នាំ” បន្ទាប់ពីលោកស្រីត្រឡប់មកពី ដំណើរទស្សនកិច្ចវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្ ២០២២...
ភ្នំពេញ ៖ លោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា បានអញ្ជើញលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅបំពេញទស្សនកិច្ច នៅកាតាក្នុងពេលឆាប់ៗខាងមុខ សំដៅស្វែងរកកាលានុវត្តភាព ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ។ ការអញ្ជើញនេះធ្វើឡើង ក្នុងជំនួបពិភាក្សាទ្វេភាគី...
បរទេស៖ មន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងស្វែងរក ការ “ឈ្លានពាន” ដែនទឹក និងដែនអាកាសរបស់កោះនេះ បន្ទាប់ពីប្រទេសចិនបានប្រកាស “ប្រតិបត្តិការយោធាគោលដៅ” ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខ្មែរ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៤ ខែសីហាឆ្នាំ ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន និងមានវត្តមានចូលរួមពីសហប្រធាន +10,អាស៊ានFM +6, អាស៊ាន SG +6។...